ព័ត៌មានអន្តរជាតិ

សកម្មភាពដែល រដ្ឋមន្ត្រីការពារជាតិចិន និងអាមេរិក រួមគ្នាចូលរួមលើកនេះ គួរឱ្យផ្តោតការយកចិត្តទុកដាក់

កិច្ចសន្ទនា Shangri-La បានបើកធ្វើនៅថ្ងៃទី១០ ខែមិថុនា នៅសិង្ហបុរី ។ រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសទាំងពីរចិននិងអាមេរិក នឹងចូលរួមវេទិកាពហុភាគីដ៏សំខាន់ ដែលផ្តោតសំខាន់លើសន្តិសុខ អាស៊ីប៉ាស៊ីហ្វិកលើកនេះ ។

ជាងមួយខែមុន រដ្ឋមន្ត្រីការពារជាតិចិននិងអាមេរិក ធ្លាប់សន្ទនាគ្នាតាមទូរស័ព្ទ បន្ទាប់ពីនេះមិនជាយូរប៉ុន្មាន រដ្ឋមន្ត្រីការពារជាតិអាមេរិក ក៏បានបង្ហាញជាសាធារណៈថា រំពឹងទុកអាចជួបសន្ទនាជាមួយ រដ្ឋមន្ត្រីការពារជាតិចិនក្នុងកិច្ចសន្ទនា Shangri-La ។ បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិននិងអាមេរិក កំពុងស្ថិតក្នុងផ្លូវបំបែកដ៏សំខាន់ ។

តើចិននិងអាមេរិកនឹងបដិបក្ខគ្នា ឬក៏សន្ទនាគ្នានិងធ្វើកិច្ចសហប្រតិបត្តិការ? តើនឹងធ្វើការប្រកួតប្រជែងផលបូកសូន្យ ឬក៏ផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ?គោលជំហររបស់ភាគីចិន គឺច្បាស់លាស់និងជាប់លាប់ ដូច្នេះ ភាគីអាមេរិកគួរតែគិតពិចារណាឱ្យបានល្អថា តើត្រូវធ្វើជម្រើសយ៉ាងណា ។

ផ្ទាំងពាណិជ្ជកម្ម

ទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរ ចិននិងអាមេរិកគឺជាចំណែកដ៏សំខាន់ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ប៉ុន្តែដោយសារភាគីអាមេរិក បានបង្ករឿងហេតុនិងដាក់សម្ពាធ ទៅលើប្រទេសចិនឥតឈប់ឈរ បានជាបណ្តាលឱ្យទំនាក់ទំនង រវាងកងទ័ពប្រទេសទាំងពីរចិននិងអាមេរិក ប្រឈមនឹងការលំបាកនិងបញ្ហាជាច្រើន ។

ការគ្រប់គ្រងហានិភ័យ នៃកងទ័ពចិននិងអាមេរិក គឺមានសារសំខាន់ណាស់ ចំពោះការជំរុញទំនាក់ទំនងរវាងចិននិងអាមេរិក ឱ្យវិលត្រឡប់ទៅរកភាពប្រក្រតីវិញ ពោលគឺធ្វើអភិវឌ្ឍរួមដោយរឹងមាំ និងប្រកបដោយសិ្ថរភាព។ ប្រទេសចិនរំពឹងទុកថា អាចបង្កើតទំនាក់ទំនង រវាងប្រទេសធំៗដែលធ្វើអភិវឌ្ឍរួម ដោយរឹងមាំនិងប្រកបដោយសិ្ថរភាព ហើយក៏មុខជានឹងគាំពារផលប្រយោជន៍ និងសេចកី្តថ្លៃថ្នូរជាតិជាក់ជាមិនខាន ដូច្នេះ សហរដ្ឋអាមេរិកមិនត្រូវវាយតម្លៃទាប ចំពោះការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់ចិននោះឡើយ ៕ វិទ្យុមិត្តភាពកម្ពុជា ចិន

To Top