ព័ត៌មានអន្តរជាតិ

បុព្វហេតុ គមនាគមន៍និងដឹកជញ្ជូន របស់ចិន ទទួលបានសមិទ្ធផល ជាប្រវត្តិសាស្ត្រ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក

កាលពីថ្ងៃទី ១០ ខែមិថុនា ក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានបើកធ្វើសន្និសីទសារព័ត៌មាន ក្រោមប្រធានបទ ” ប្រទេសចិនក្នុងរយៈពេល ១០ ឆ្នាំ” ដើម្បីធ្វើបទបង្ហាញ ពីសមិទ្ធផលជាប្រវត្តិសាស្ត្រ នៃវិស័យគមនាគមន៍ និងដឹកជញ្ជូនរបស់ចិន ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិន លើកទី ១៨ មក ។ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ សំខាន់ៗមួយចំនួន បានបញ្ចប់ការសាងសង់និងដាក់ឱ្យ ដំណើរការ ដែលធានាដល់ដំណើរការ របស់សេដ្ឋកិច្ចចិន ប្រកបដោយស្ថិរភាព និងធ្វើឱ្យមធ្យោបាយធ្វើដំណើរ របស់ប្រជាជនកាន់តែសម្បូរបែប។

តាមការឧទ្ទេសនាម របស់អ្នកទទួលខុសត្រូវ ពាក់ព័ន្ធឱ្យដឹងថា ចាប់ពីឆ្នាំ ២០១២ ដល់ចុងឆ្នាំ ២០២១ ចម្ងាយផ្លូវដែក និងផ្លូវជាតិរបស់ប្រទេសចិនបានកើនឡើងប្រមាណ ១ លាន ១ សែនគីឡូម៉ែត្រ ដែលស្មើនឹងការវិល ជុំវិញផែនដី ២៧ ជុំកន្លះ ។ អត្រាគ្របដណ្តប់នៃផ្លូវរថភ្លើងល្បឿនលឿន និងផ្លូវល្បឿនលឿននៅក្នុងទីក្រុងដែលមានប្រជាជនច្រើនជាង ២សែននាក់ មានលើសពី ៩៥ % ។ ពោលគឺ ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក សមត្ថភាពគាំទ្រជាយុទ្ធសាស្ត្រ ផ្នែកគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសចិនត្រូវបានបង្កើនជាបន្តបន្ទាប់។

To Top