ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងវេណេស៊ុយ អេឡា ចុះកិច្ចព្រមព្រៀងភាព ជាដៃគូជាមួយគ្នា រយៈពេល២០ឆ្នាំ

តេហរ៉ង់ ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Rarisi និងប្រធានធិបតី វេណេស៊ុយអេឡា ដែលកំពុងបំពេញ ទស្សនកិច្ច នៅក្នុងប្រទេសអ៊ីរ៉ង់ បានឈានទៅដល់ការចុះកិច្ចព្រមព្រៀង ភាពជាដៃគូរយៈពេល២០ឆ្នាំ ជាមួយគ្នាកាលពីថ្ងៃសសៅរ៍ម្សិលមិញនេះ ដើម្បីអាចពង្រឹង កិច្ចសហប្រតិបត្តិការ ទ្វេភាគី ទៅលើវិស័យ ជាច្រើនដូចជាសេដ្ឋកិច្ចទេសចរ វប្បធម៍និងនយោបាយជាដើម ។

ថ្លែងទៅកាន់សន្ទរកថា នៅក្រោយកិច្ចចុះហត្ថលេខា នេះ លោក Raisi បានលើកឡើងដែរថាអ៊ីរ៉ង់ គឺតែងតែរក្សាចំណង ទំនាក់ទំនងទ្វេភាគី បានយ៉ាងល្អជាមួយនឹងប្រទេសវេណេស៊ុយអេឡា ហើយជាពិសេសមាន គោលការណ៍ដូចគ្នា គឺជាការប្រឆាំងទៅនឹងចក្រពត្តិ និយមផងដែរ។

លោក Raisi បន្តទៀតថា អ៊ីរ៉ង់ តែងតែបានធ្វើការបង្កើនការ ដាក់ទណ្ឌកម្មប្រឆាំង ទៅនឹងក្រុមប្រទេសទាំងនោះ ព្រមទាំងក៏បានផ្តល់ឱកាសឲ្យពួកគេ ក្នុងការកែលំអ ប្រទេស របស់ពួកគេផងដែរ។

គួរឲ្យដឹងដែរថា លោក Maduro បានធ្វើដំណើរមកដល់ទីក្រុង តេហរ៉ង់ កាលពីថ្ងៃសុក្រ ជាមួយនឹង ក្រុមគណៈប្រតិភូសេដ្ឋកិច្ច និងនយោបាយ របស់វេណេស៊ុយអេឡា ជាច្រើនរូបផងដែរ ហើយលោកប្រធានាធិបតី ក៏ធ្លាប់បានអះអាងដែរថា នឹងបើកឲ្យដំណើរការជើងហោះហើរ រវាងរដ្ឋធានីនៃប្រទេសទាំងពីរ ជារៀងរាល់សប្តាហ៍ ចាប់ពីថ្ងៃទី១៨ខែកក្កដាតទៅ ៕

ប្រែសម្រួល៖ស៊ុនលី

To Top