ព័ត៌មានអន្តរជាតិ

គណបក្សប្រជាធិបតេយ្យ អាមេរិក មិនមានបំណងឲ្យលោក Biden ចូលរួមការបោះឆ្នោត អាណត្តិក្រោយឡើយ

បរទេស៖ យោងតាមការស្ទាបស្ទង់ ដោយកាសែត New York Times ដែលបានធ្វើឡើង កាលពីថ្ងៃអាទិត្យម្សិលមិញ ទាំងទៅលើក្រុមមន្ត្រីបក្សប្រជាធិបតេយ្យផង សមាជិកសភារបស់បក្សប្រជាធិបតេយ្យផង និងក្រុមអ្នកគាំទ្រផង បានរកឃើញថា ពួកគេនឹងមិនមានបំណង ចង់ឲ្យលោកប្រធានាធិបតី Joe Biden ដើម្បីធ្វើជាបេក្ខភាពតំណាងបក្ស របស់ពួកគេម្តងទៀតឡើយ នៅការបោះឆ្នោត ឆ្នាំ២០២៤។

របាយការណ៍ ស្រាវជ្រាវបានបង្ហាញដែរថា ប្រធានាធិបតីរូបនេះ កំពុងមានផលលំបាក ក្នុងការជុំរុញដំណើរការ ភាគច្រើន នៃរបៀបវារៈរបស់គាត់ ក្នុងការបំពេញការងារ និងបច្ចុប្បន្នកំពុងទទួល បានឱកាសចុងក្រោយមួយ ដើម្បីដោះស្រាយ និងផ្តោតសំខាន់ទៅលើបញ្ហាវិបត្តិអតិផរណា និងបញ្ហាវិបត្តិកើនឡើង តម្លៃហ្គាស តាមរយៈការបោះឆ្នោត ពាក់កណ្តាលអាណិត្ត នាពេលខាងមុខ។

ប្រភពដដែលក៏បានសរសេរដែរថា ក្នុងពេលបោះឆ្នោតអាណត្តិ ក្រោយឆ្នាំ២០២៤ ដែលនឹងធ្វើឡើងក្នុងពេលដែល លោក Biden មានវ័យដល់ទៅ៨២ឆ្នាំ ទៅហើយនោះព្រមទាំងកន្លងមកយុទ្ធសាស្ត្រ របស់លោកគឺការគេចមុខ ពីអ្នកកាសែត ក្នុងអំឡុងពេលកូវីដ ផងទំនងជាបានធ្វើឲ្យអ្នកគាំទ្រ ជាច្រើន មើលឃើញកាន់តែច្បាស់ អំពីភាពកំសោយរបស់គាត់ ចំពោះមុខបញ្ហាសុខភាព ជាពិសេស៕

ប្រែសម្រួល៖ស៊ុនលី

To Top