ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល​៖ បានជួយ​រារាំង​ការ​វាយប្រហារ ​ដែល​គ្រោង​ដោយ​អ៊ីរ៉ង់ ​ប្រឆាំង​នឹង​អ៊ីស្រាអែល​ នៅ​តួកគី

យេរ៉ូសាឡឹម៖ អ៊ីស្រាអែល​ បាន​ជួយ​ទប់​ស្កាត់​ការ​វាយ​ប្រហារ ​ដែល​បាន​គ្រោង​ទុក​ដោយ​អ៊ីរ៉ង់ ​ប្រឆាំង​នឹង​អ៊ីស្រាអែល ​ក្នុង​ប្រទេស​តួកគី​កាល​ពី​ខែ​មុន​ នេះ​បើ​តាម​សារព័ត៌មាន​រដ្ឋ Kan TV បាន​រាយការណ៍​កាល​ពី​ថ្ងៃ​អាទិត្យ។

 អ៊ីស្រាអែល បាន​ចែករំលែក​ព័ត៌មាន​ ស៊ើបការណ៍​សម្ងាត់​ជាមួយ​តួកគី មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​អ៊ីស្រាអែល​អនាមិក​ម្នាក់ ​បាន​ប្រាប់​លោក Kan ដោយ​បាន​បន្ថែមថា​កិច្ចប្រឹងប្រែង ​របស់​អ៊ីរ៉ង់​ក្នុង​ការ​ធ្វើ​ការ​វាយ​ប្រហារ​នេះ​ បាន​កើនឡើង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។

 អ៊ីរ៉ង់​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​ចោទ​ប្រកាន់ ​របស់​អ៊ីស្រាអែល​នៅ​ឡើយ​ទេ។ កាលពីចុងខែឧសភា ការិយាល័យប្រឆាំងអំពើភេរវកម្មរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ របស់អ៊ីស្រាអែល បានព្រមានថា អ៊ីរ៉ង់អាចនឹងមានគម្រោងវាយប្រហារ អ្នកទេសចរអ៊ីស្រាអែលនៅក្នុងប្រទេសទួរគី ហើយបានព្រមានអ៊ីស្រាអែល ប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសនេះ។

 ក្រុមប្រឹក្សាបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មានការព្រួយបារម្ភកាន់តែខ្លាំងឡើង នៅក្នុងការបង្កើតសន្តិសុខទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ ក្នុងការវាយប្រហារគោលដៅរបស់អ៊ីស្រាអែល នៅជុំវិញពិភពលោក” ។

 អ៊ីរ៉ង់បានចោទប្រកាន់អ៊ីស្រាអែលថា បានសម្លាប់ វរសេនីយ៍ឯក នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម Hassan Sayyad Khodaei  កាលពីថ្ងៃទី២២ ឧសភា ហើយបានប្តេជ្ញាសងសឹក ចំពោះការស្លាប់របស់លោក។ គួរបញ្ជាក់ថា Khodaei ត្រូវ​បាន​អ្នក​ជិះ​ម៉ូតូ​ពីរ​នាក់​បាញ់​សម្លាប់​នៅ​ភាគ​ខាង​កើត​នៃ​ទីក្រុងតេអេរ៉ង់ ដែលជារដ្ឋធានី​ប្រទេស​អ៊ីរ៉ង់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top