ព័ត៌មានអន្តរជាតិ

អង្គការណាតូថា អ៊ុយក្រែន នឹងសម្រេចថា តើដែនដីប៉ុន្មាន ដែលខ្លួនជួញដូរ ដើម្បីសន្តិភាព

បរទេស ៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃអាទិត្យថា សម្ព័ន្ធភាពដឹកនាំ ដោយសហរដ្ឋអាមេរិក មានគោលបំណងពង្រឹងជំហរ របស់អ៊ុយក្រែន នៅក្នុងតុចរចា ប៉ុន្តែបានបន្ថែមថា កិច្ចព្រមព្រៀងសន្តិភាព ណាមួយនឹងពាក់ព័ន្ធ នឹងការសម្របសម្រួល រួមទាំងទឹកដីផងដែរ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Stoltenberg បាននិយាយនៅក្នុងកិច្ចពិភាក្សា Kultaranta ក្នុងប្រទេសហ្វាំងឡង់ បន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតី ហ្វាំងឡង់ លោក Sauli Niinisto ។ ខណៈពេលដែល ប្រធានអង្គការណាតូ បាននិយាយថា លោកខាងលិចមានឆន្ទៈ “បង់តម្លៃ” ដើម្បីពង្រឹងយោធាអ៊ុយក្រែន នោះរដ្ឋាភិបាលទីក្រុងគៀវ នឹងត្រូវធ្វើសម្បទានទឹកដីមួយចំនួន ដល់ទីក្រុងម៉ូស្គូ ដើម្បីបញ្ចប់ជម្លោះនាពេលបច្ចុប្បន្ន ។

លោកបានថ្លែងថា «សន្តិភាពគឺអាចទៅរួច។ “សំណួរតែមួយគត់គឺ តើអ្នកសុខចិត្តចំណាយដើម្បីសន្តិភាពតម្លៃប៉ុន្មាន? តើទឹកដីប៉ុណ្ណា ឯករាជ្យប៉ុណ្ណា បូរណភាពប៉ុណ្ណា…តើអ្នកសុខចិត្តលះបង់វាដើម្បីសន្តិភាពដែរឬទេ?

លោក Stoltenberg មិនបានផ្តល់យោបល់ថាតើលក្ខខណ្ឌណា ដែលអ៊ុយក្រែន គួរទទួលយកនោះទេ ដោយនិយាយថា “វាគឺសម្រាប់អ្នក ដែលកំពុងចំណាយតម្លៃខ្ពស់បំផុត ដើម្បីធ្វើការវិនិច្ឆ័យ” ខណៈដែល NATO និងលោកខាងលិចបន្តផ្គត់ផ្គង់ អាវុធដល់អ៊ុយក្រែន ដើម្បី “ពង្រឹងដៃរបស់ពួកគេ” នៅពេលដែលដំណោះស្រាយមួយត្រូវ បានបញ្ចប់ដោយការចរចា ៕
ប្រែសម្រួលៈ ណៃ តុលា

To Top