ព័ត៌មានអន្តរជាតិ

ចិនចាប់ផ្តើមហ្វឹកហ្វឺន ផ្នែកសន្តិសុខ ដល់ដៃគូថ្មីកោះ Solomon

បរទេស ៖ ប្រទេសដីកោះ Solomon បានប្រកាសកាលពីថ្ងៃអាទិត្យថា ប៉ូលីសចិនបានចាប់ផ្តើមបណ្តុះបណ្តាល សមភាគីកោះ Solomon នូវការហ្វឹកហ្វឺនលើកទីមួយ បានធ្វើឡើងនៅទីស្នាក់ការកណ្តាល របស់កងកម្លាំងប៉ូលីសកោះ Royal Solomon Islands (RSIPF) ក្នុងទីក្រុង Rove ជាយក្រុងភាគខាងលិច នៃរដ្ឋធានី Honiara ចន្លោះពីថ្ងៃទី 7 និង 11 ខែមិថុនា ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ស្នងការរងរបស់កោះ គឺលោក Ian Vaevaso បាននិយាយក្នុងពិធីបើកមុនការហ្វឹកហ្វឺននោះថា “បញ្ហាប្រឈមផ្នែកសន្តិសុខកំពុងដំណើរការ ហើយនៅតែមានការគំរាមកំហែង ដល់ប្រជាជាតិនេះ ដូច្នេះហើយ RSIPF ត្រូវតែរៀបចំឱ្យបានល្អ ដើម្បីដោះស្រាយការគំរាមកំហែង ទាំងនេះ ។ នោះហើយជាមូលហេតុ ដែលការហ្វឹកហ្វឺន ទាំងនេះមានសារៈសំខាន់ ហើយត្រូវតែបញ្ជូនទៅដល់មន្រ្តី RSIPF ទាំងអស់នៅក្នុងទីក្រុង Honiara និងខេត្តនានា” ។

រដ្ឋាភិបាលកោះ Solomon Islands បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ការបណ្តុះបណ្តាលនេះ ពាក់ព័ន្ធនឹងការអនុវត្ត “ជំនាញគ្រប់គ្រង ឧបករណ៍មូលដ្ឋាន ជំនាញសង្គ្រោះ មូលដ្ឋាន ការការពារខ្លួន និងការប្រឆាំង ឥរិយាបថ និងចលនា” ។ សមយុទ្ធនេះត្រូវបានធ្វើឡើង ដោយគ្រូបង្ហាត់ជាមួយក្រុម ទំនាក់ទំនងប៉ូលីសចិន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top