បរទេស៖ យោងតាមការចេញផ្សាយដោយ rt.com កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់ នៃប្រទេសចិននិងប្រទេសប៉ាគីស្ថាន បានឈានទៅដល់កិច្ចព្រមព្រៀង ក្នុងការពង្រឹងកិច្ចសហប្រតិបតិ្តការ រវាងគ្នាក្នុងការប្រយុទ្ធប្រឆាំងទៅនឹង ភេវរកម្មព្រមទាំងបញ្ហាបារម្ភ អំពីសន្តិសុខផ្សេងទៀតផងដែរ។
មន្ត្រីយោធារបស់រដ្ឋាភិបាល ទីក្រុងអ៊ីស្លាម៉ាបាដ ដែលបានថ្លែងនៅក្នុងសន្ទរកថាមួយ កាលពីថ្ងៃម្សិលមិញថា៖ ប៉ាគីស្ថាន និងចិនបានអះអាងជាថ្មី អំពីភាពជាដៃគូយុទ្ធសាស្ត្រ របស់ពួកគេក្នុងគ្រាលំបាក ហើយបានយល់ព្រម បន្តការផ្លាស់ប្តូរទស្សនៈជាទៀងទាត់ លើបញ្ហាផលប្រយោជន៍ ទៅវិញទៅមក។
គួរឲ្យដឹងដែរកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងនៅក្រោយដំណើរទសន្សកិច្ច រយៈពេល៤ថ្ងៃ ដោយក្រុមគណៈប្រតិភូ របស់មន្ត្រីរដ្ឋាភិបាល នៃប្រទេសប៉ាគីស្ថាន នៅក្នុងទីក្រុងប៉េកាំង ដែលដឹកនាំដោយមេបញ្ជាការជាន់ខ្ពស់ ប៉ាគីស្ថាន លោក Qamar Javed Bajwa និងត្រូវបានទទួលស្វាគមន៍ ដោយមន្ត្រីយោធាជាន់ខ្ពស់ចិន លោកមេបញ្ជាការ Zhang Youxia ៕
ប្រែសម្រួល៖ស៊ុនលី