អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទ ក្រុមអ្នកស៊ើបអង្កេតអ៊ុយក្រែន បានគាស់សាកសពចំនួន៧នាក់ ចេញពីផ្នូរបណ្តោះអាសន្ននៅក្នុងព្រៃ ក្បែរទីក្រុងគៀវ ហើយប៉ូលិសបានឲ្យដឹងថា ពួកគេគឺជាជនស៊ីវិល ដែលត្រូវបានសម្លាប់ដោយកងកម្លាំងរុស្ស៊ី ក្នុងអំឡុងពេលដែលពួកគេ កាន់កាប់តំបន់នោះ ។
សាកសពត្រូវបានរកឃើញនៅខាងក្រៅភូមិ Vorzel ស្ថិតនៅចម្ងាយមិនដល់១០គីឡូម៉ែត្រ ពីទីប្រជុំជន Bucha ដែលជាកន្លែងមួយស្ថិតនៅរដ្ឋធានី គៀវ ដោយបានចោទប្រកាន់ថា កងកម្លាំងរុស្ស៊ី ដែលបានកាន់កាប់តំបន់នេះ បានអនុវត្តការប្រហារជីវិត ជាប្រព័ន្ធនៅក្នុងការប៉ុនប៉ងរំលូតកូន ដើម្បីដណ្តើមយករដ្ឋធានី ។ តែរុស្ស៊ី បានបដិសេធជុំវិញករណីនេះ ។
លោក Andriy Nyebytov មេប៉ូលិសប្រចាំតំបន់ គៀវ បានលើកឡើងនៅលើបណ្តាញសង្គម Facebook ថា “នេះគឺជាឧក្រិដ្ឋកម្មដ៏សោកសៅមួយទៀតរបស់កងទ័ពរុស្ស៊ីនៅក្នុងតំបន់ គៀវ “ ។
លោក Nyebytov បានប្រាប់ដល់ទីភ្នាក់ងារ Reuters នៅឯកន្លែងបញ្ចុះសព សាកសពមួយក្នុងចំណោមសាកសព ដែលត្រូវគេបញ្ចុះ គឺជាបុរសអាយុប្រហែល៤០ឆ្នាំ ក្នុងសម្លៀកបំពាក់ធម្មតា ។
គាត់បានលើកឡើងថា “គាត់បានរងរបួស២កន្លែង។ គាត់ត្រូវបានគេបាញ់ចំជង្គង់ដោយកាំភ្លើង។ ការបាញ់គ្រាប់ទី២គឺចូលទៅក្នុងប្រព័ន្ធប្រាសាទរបស់គាត់ “ ។
ជុំវិញករណីនេះដែរ ក្រសួងការពារជាតិរុស្ស៊ី មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើរសុំការធ្វើអត្ថាធិប្បាយ តាមអ៊ីមែលនោះទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា