ព័ត៌មានអន្តរជាតិ

អង្គការណាតូ ភ្ញាក់ផ្អើល នឹងការប្រឆាំង តួកគី ចំពោះបេក្ខជនថ្មី

បរទេស ៖ អគ្គលេខាធិការសម្ព័ន្ធភាពយោធាណាតូ គឺលោក Jens Stoltenberg បាននិយាយ កាលពីថ្ងៃចន្ទថា អង្គការណាតូ មិនមានហេតុផលដើម្បីជឿថា នឹងមានបញ្ហាណាមួយ ជាមួយនឹងពាក្យសុំចូលជាសមាជិក របស់ប្រទេសស៊ុយអែត និងហ្វាំងឡង់នោះទេ ។ លោក Jens Stoltenberg បានទទួលស្គាល់ថា លោកបានបិទភ្នែក ដោយការព្រួយបារម្ភរបស់តួកគី គឺ “ស្របច្បាប់” ។ លោកនៅតែចង់ឱ្យរដ្ឋាភិបាល ទីក្រុង Stockholm និង Helsinki ចូលរួមឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Stoltenberg បានប្រាប់កាសែត Financial Times កាលពីថ្ងៃច័ន្ទថា “មុនដំណើរការនេះ យើងមិនមានហេតុផលដើម្បីជឿថា នឹងមាន បញ្ហាអ្វីនោះទេ” ។ កាលពីខែមេសា អង្គការណាតូ បានសន្យាជាមួយស៊ុយអែត និង ហ្វាំងឡង់ថា ដំណាក់កាលដំបូង នៃ ការចូលជាសមាជិក របស់ពួកគេនឹងចំណាយពេលត្រឹមតែពីរបី សប្តាហ៍ប៉ុណ្ណោះ ហើយមានតែការជំទាស់ របស់តួកគីប៉ុណ្ណោះ ខណៈដែលទីក្រុងអង់ការ៉ា បានចោទប្រកាន់ប្រទេសទាំងពីរថា បានគាំទ្រអំពើភេរវកម្ម។

លោក Stoltenberg បានបន្ថែមថា “ការព្រួយបារម្ភ របស់តួកគីមិនមែនជារឿងថ្មីទេ” ដោយហៅតួកគីថាជា “សម្ព័ន្ធមិត្តដ៏សំខាន់ ហើយនៅពេល ដែលសម្ព័ន្ធមិត្តលើកឡើង ពីកង្វល់ផ្នែកសន្តិសុខ យើងត្រូវដោះស្រាយពួកគេ”៕
ប្រែសម្រួលៈ ណៃ តុលា

To Top