គៀវ៖ អ៊ុយក្រែន និងសហភាពអឺរ៉ុប បានបញ្ចប់កិច្ចព្រមព្រៀង ស្តីពីសេរីភាវូបនីយកម្មដឹកជញ្ជូនផ្លូវគោក ខាងក្រោមនេះ គឺជាការវិវឌ្ឍ ចុងក្រោយបង្អស់ ក្នុង វិបត្តិ អ៊ុយក្រែន៖ក្រសួងហេដ្ឋារចនាសម្ព័ន្ធ អ៊ុយក្រែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែន និងសហភាពអឺរ៉ុប បានយល់ព្រមលើអត្ថបទចុងក្រោយ នៃកិច្ចព្រមព្រៀងស្តីពីសេរីភាវូបនីយកម្ម ការដឹកជញ្ជូនតាមផ្លូវគោក។
ក្រសួងបានឲ្យដឹងនៅលើទំព័រ Facebook ថា កិច្ចព្រមព្រៀងដែលគ្រោងនឹងចុះហត្ថលេខា នៅចុងខែនេះ នឹងធ្វើអោយប្រសើរឡើងយ៉ាងខ្លាំង និងបង្កើនល្បឿន នៃការដឹកជញ្ជូនរវាងអ៊ុយក្រែន និងសហភាពអឺរ៉ុប។
ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបានដាក់ទណ្ឌកម្មផ្ទាល់ខ្លួនប្រឆាំងនឹងអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយចំនួន ២៩នាក់ និងតួរលេខការពារជាតិរបស់ចក្រភពអង់គ្លេសចំនួន ២០ នាក់ក្នុងសកម្មភាពសងសឹក។
អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយ រួមទាំងអ្នកកាសែតដែលធ្វើការឱ្យកាសែត The Guardian, BBC, និងអ្នកផ្សេងទៀត និងតួរលេខការពារជាតិ រួមទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Jeremy Quin នឹងត្រូវបានបដិសេធ មិនអោយចូលទៅក្នុងប្រទេសរុស្ស៊ី៕
ប្រែសម្រួល ឈូក បូរ៉ា