ព័ត៌មានអន្តរជាតិ

Update៖ ប្រធានាធិបតីអ៊ុយក្រែន ជំរុញឲ្យសហភាពអឺរ៉ុប ដាក់ប្រទេសរបស់លោក ចូលជាសមាជិកក្នុងប្លុកនេះ

PRAGUE៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ថា នៅថ្ងៃពុធនេះ លោក Volodymyr Zelenskiy ប្រធានាធិបតីអ៊ុយក្រែន បានជំរុញឱ្យសហភាពអឺរ៉ុប (EU) ឱ្យប្រទេសរបស់គាត់ចាប់ផ្តើមនៅលើផ្លូវ ទៅកាន់សមាជិកនៃប្លុកនេះ ដោយបានព្រមានថា មហិច្ឆតាទឹកដីរបស់រុស្ស៊ីលាតសន្ធឹងពី Warsaw ទៅ Sofia ។

នៅក្នុងសុន្ទរកថាទៅកាន់សភាទាំង២ នៃសភាឆេកតាមរយៈខ្សែវីដេអូមួយ លោក Zelenskiy ក៏បានអំពាវនាវឱ្យមានការ ដាក់ទណ្ឌកម្មបន្ថែមទៀត របស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសរុស្ស៊ី ចំពោះការលុកលុយរបស់ខ្លួន មកលើអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ។

លោកបានថ្លែងថា “រុស្ស៊ី មិនចាប់អារម្មណ៍តែទីក្រុង Mariupol, Sievierodonetsk, Kharkiv និងរដ្ឋធានី គៀវ របស់យើងនោះទេ។ មហិច្ឆតារបស់ប្រទេសនេះ ត្រូវបានតម្រង់ទៅលើតំបន់ ដ៏ធំទូលាយមួយពីទីក្រុង Warsaw ទៅ Sofia “។ គាត់បានថ្លែងដោយមិនសំអាងតែ លើភស្តុតាងសម្រាប់ការ អះអាងរបស់គាត់ឡើយ ។

“ដូចកាលពីអតីតកាល ការឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន គឺជាជំហានដំបូងដែលថ្នាក់ដឹកនាំរុស្ស៊ី ត្រូវការបើកផ្លូវទៅកាន់ប្រទេសដទៃទៀត ឈានទៅដល់ការដណ្តើមយក ប្រជាជនដទៃទៀត” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top