ព័ត៌មានអន្តរជាតិ

Update៖ ប្រធានអង្គការ NATO ថ្លែងថា ការកើនឡើងថ្លែស្បៀងអាហារពិភពលោក គឺជាផលវិបាក ដោយសារសង្គ្រាម មិនមែនជាទណ្ឌកម្ម ប្រឆាំងនឹងរុស្ស៊ីនោះទេ

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ថា ការឡើងថ្លៃនៃតម្លៃស្បៀងអាហារពិភពលោកគឺជាផលវិបាកផ្ទាល់នៃសង្រ្គាម មិនមែនជាទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ដូចដែលទីក្រុងម៉ូស្គូអះអាងនោះទេ ប្រធានអង្គការ NATO លោក Jens Stoltenberg បានថ្លែងដូច្នេះ ។

លោកក៏បានលើកឡើងទៀតថា សម្ព័ន្ធភាពនឹងបន្តផ្គត់ផ្គង់ដល់អ៊ុយក្រែន ជាមួយនឹងអាវុធធុនធ្ងន់គាត់និយាយថា គាត់រំពឹងថា កញ្ចប់ជំនួយថ្មីដល់ទីក្រុង គៀវ  នឹងត្រូវបានយល់ព្រមនៅក្នុងកិច្ចប្រជុំកំពូលរបស់ NATO នៅពេលក្រោយក្នុងខែមិថុនា ។

លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវឱ្យ EU ពង្រឹងកញ្ចប់ទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ។

ប្រទេសរុស្ស៊ី បានសន្យាថា នឹងចំណាយពេលមួយថ្ងៃដើម្បីជម្លៀសជនស៊ីវិលដែលជាប់នៅក្នុងរោងចក្រគីមីមួយនៅទីក្រុង Severodonetsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។

ប៉ុន្តែវាមិនច្បាស់ទេ ថាតើ រុស្ស៊ីបានបញ្ឈប់ការវាយប្រហាររបស់ខ្លួននៅក្នុងទីក្រុងសំខាន់ភាគខាងកើតដើម្បីអនុញ្ញាតឱ្យមានការជម្លៀសចេញឬយ៉ាងណា? ។

ទីភ្នាក់ងារស៊ើបការណ៍យោធារបស់ចក្រភពអង់គ្លេសបានលើកឡើងថា ប្រទេសរុស្ស៊ី ឥឡូវនេះកំពុងគ្រប់គ្រងភាគច្រើននៃទីក្រុង Severodonetsk បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារយៈពេលមួយខែ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top