ព័ត៌មានអន្តរជាតិ

លោកម៉ាក្រុង៖ ការចរចា គឺពិជាចាំបាច់ ដើម្បីនាំមកនូវបទឈប់បាញ់នៅអ៊ុយក្រែន

ប៉ារីស ៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានឲ្យដឹងនៅឯមូលដ្ឋាន របស់អង្គការណាតូ នៅភាគអាគ្នេយ៍ នៃប្រទេសរូម៉ានី បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន នឹងត្រូវចរចាជាមួយរុស្ស៊ី ហើយប្រជាជនអឺរ៉ុប ក៏នឹងមានវត្តមាននៅតុចរចា ដោយនាំមកនូវការធានាសន្តិសុខ។

លោក ម៉ាក្រុង បានប្រាប់សន្និសីទ សារព័ត៌មានរួមគ្នាជាមួយសមភាគីរ៉ូម៉ានីលោក Klaus Iohannis បន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេ នៅឯមូលដ្ឋានទ័ពអាកាស Mihail Kogalniceanu ថា “យើងចង់កសាងសន្តិភាព ដែលមានន័យថានៅពេលណា មួយភ្លើងសង្គ្រាមត្រូវតែបញ្ឈប់ ហើយការចរចាត្រូវតែបន្តឡើងវិញ” ។

លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា ប្រទេសបារាំងបានចាត់វិធានការ ទប់ស្កាត់ជម្លោះនេះ ។ បើតាមលោក បារាំងនឹងបន្តគាំទ្រអ៊ុយក្រែន ដើម្បីការពារខ្លួន ដើម្បីជួយសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងទាក់ទងនឹងផែនការមនុស្សធម៌ ។

ចំណែកលោក Iohannis បានសម្តែងការអរគុណ ចំពោះវត្តមាន របស់យោធាបារាំង នៅក្នុងប្រទេសរូម៉ានី និងសម្រាប់ការសន្មត់របស់បារាំង ក្នុងតួនាទីជាមេដឹកនាំក្រុម ប្រយុទ្ធរបស់អង្គការណាតូ នៅក្នុងប្រទេស។

យោងតាមការលើកឡើង របស់លោកបានឲ្យដឹងថា “ការផ្តោតជាពិសេស នៃការពិភាក្សារបស់យើង គឺលើការរៀបចំកិច្ចប្រជុំកំពូលណាតូ នៅទីក្រុងម៉ាឌ្រីដដែលនឹងធ្វើការ សម្រេចចិត្តសំខាន់ៗ សម្រាប់អនាគតនៃសម្ព័ន្ធភាព និងសម្រាប់សន្តិសុខរួមរបស់យើង”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top