ព័ត៌មានអន្តរជាតិ

ការអភិវឌ្ឍរួម របស់កសិករ ផលិតស្បៀង នៃក្រុង Zouping ខេត្ត Shandong ៖ដើមទុន កាត់បន្ថយ ប្រាក់ចំណូល កើនឡើង

ដល់រដូវកាលប្រមូល ផលស្រូវ សាលីហើយ នាពេលថ្មីៗនេះ ក្នុងវាលស្រែ របស់លោកSun Wenchao កសិករដាំគ្រាប់ធញ្ញជាតិធំ នៃឃុំ Mingji រលកស្រូវសាលី ពណ៌មាសឡើង ចុះមិនដាច់ គ្រឿងចក្រធុនធំ បញ្ចេញសំឡេងលាន់រំពង នាំមកនូវភាពសប្បាយរីករាយ ដែលបានមកពី ការប្រមូលផល ។

លោកSun Wenchaoបានថ្លែងថា “ឆ្នាំនេះខ្ញុំបានដាំស្រូវសាលី ៣០ ហិកតា ថ្ងៃនេះ ចាប់ផ្តើមប្រមូលផល ។ សហករណ៍អភិវឌ្ឍ កសិកម្ម បានចាត់បញ្ជូន ម៉ាស៊ីនច្រូតពីរគ្រឿង មកឱ្យខ្ញុំ ប្រមូលបាន ១ភាគ៤ រសៀលនឹងបញ្ជូនពីរគ្រឿងទៀត មកឱ្យខ្ញុំ ថ្ងៃនេះអាចនឹង ច្រូតកាត់ទាំងអស់។”
បច្ចុប្បន្ន ការផលិតស្បៀង បានឈានចូលដំណាក់កាលគន្លឹះ នៅតំបន់ នានា នៃក្រុង Zouping ខេត្តShandong ប្រទេសចិន បានផ្តល់សេវាយន្តូបនីយកម្ម ឆ្លាតវៃ ដែលបានលើកកម្ពស់ប្រសិទ្ធភាព នៃការផលិត និងបង្កើតជាល្បឿន ផលិតថ្មី ។

លោកLiu Shuibo នាយកសហករណ៍ អភិវឌ្ឍន៍សកម្មក្រុង Zouping បានប្រាប់ថា “ឆ្នាំនេះ សហករណ៍បានផ្តល់សេវា ដល់កសិករ ទាំងអស់ ដើម្បីចុះហត្ថលេខា ជាមួយអ្នកបើកគ្រឿងចក្រ មុនពេលកំណត់ ។ ឆ្នាំទៅមិញ កសិករទាក់ទង ជាមួយអ្នកបើកគ្រឿងចក្រ ដោយខ្លួនឯង ក្នុង តម្លៃយ៉ាងហោច ១២០០ យាន់ មួយហិកតា ឆ្នាំនេះសហករណ៍ជួយទាក់ទង គ្រាន់ តែចំណាយ ៧៥០ យាន់ប៉ុណ្ណោះ ក្នុងមួយហិកតា ។”
ដោយរងផលប៉ះពាល់ ពីគ្រោះទឹកជំនន់ នារដូវស្លឹកឈើជ្រុះនាឆ្នាំទៅមិញ ខេត្ត Shandong ដាំស្រូវសាលី យឺតបង្គួរ ការលូតលាស់នៃស្រូវសាលី មិនសូវល្អ ។ ទោះជាយ៉ាងនេះក្តី បើធៀប នឹងកសិករតំបន់ផ្សេងទៀត កសិករដាំគ្រាប់ធញ្ញជាតិ ក្រុងZouping មិនត្រឹមតែបានលើកកម្ពស់ប្រសិទ្ធភាព ផលិតកម្មប៉ុណ្ណោះទេ ថែមទាំងបានកាត់បន្ថយដើម ទុនទៀតផង ។
នៅឃុំMingji កសិករដាំគ្រាប់ធញ្ញជាតិ ទ្រង់ទ្រាយធំមានចំនួនច្រើន ពួកគេមាន
គ្រឿងយន្តកសិកម្មខ្លះរៀង ៗខ្លួន ។ នៅពេលជាប់រវល់ កសិករ រវល់តែឯង ហើយពេលធ្វើការរួចគ្រឿងចក្រ ក៏នៅទំនេរ អត្រាប្រើប្រាស់ទាប។ នៅចុងឆ្នាំ២០២១ រដ្ឋបាលឃុំ Mingji បានរៀបចំអ្នកដាំគ្រាប់ ធញ្ញជាតិធំឱ្យបង្កើតសហករណ៍អភិវឌ្ឍន៍កសិកម្ម Mingji ដើម្បីប្រមូលផ្តុំគ្រឿងចក្រ និងឧបករណ៍កសិកម្ម សម្រាប់ចាត់ចែងនិងប្រើប្រាស់ ជាទូទៅ ។

ពេលនេះ គ្រួសារមួយរវល់រួច គេនឹងទៅផ្ទះកសិករដទៃទៀត ដើម្បីជួយធ្វើការ អ្នកទាំងអស់គ្នាជួយគ្នា ទៅវិញទៅមក ហើយប្រសិទ្ធភាព នៃការប្រើប្រាស់ក៏មានភាព ប្រសើរឡើង ជាខ្លាំង ការចំណាយត្រូវបាន កាត់បន្ថយ ហើយប្រាក់ចំណូល ក៏កើនឡើងដែរ ។ លោក
Song Ming បាននិយាយថា ប៉ុន្មានឆ្នាះចុងក្រោយនេះ ប្រាក់ចំណូលសុទ្ធជាមុធ្យម ក្នុងមួយហិកតា គឺ ៦០០០ ដល់ ៧៥០០ យាន់៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top