ព័ត៌មានអន្តរជាតិ

របាយការណ៍ ៖ កូរ៉េខាងជើង កំពុងពង្រីកការសាកល្បង នុយក្លេអ៊ែរ នៅក្នុងផ្លូវរូងក្រោមដី

សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ថា ទីភ្នាក់ងារ ព័ត៌មានអាមេរិក បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើង ហាក់ដូចជាកំពុងពង្រីក ការងារនៅកន្លែងសាកល្បង នុយក្លេអ៊ែរ របស់ខ្លួន ដើម្បីដាក់បញ្ចូល នៅក្នុងផ្លូវរូងក្រោមដីទី២ ។

នេះបើតាមការលើកឡើង របស់ទីភ្នាក់ងារតាមដានសកម្មភាព ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលមន្ត្រីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានលើកឡើងថា កូរ៉េខាងជើង អាចនឹងធ្វើការសាកល្បង នុយក្លេអ៊ែរ នៅថ្ងៃណាមួយ ។
មជ្ឈមណ្ឌលសម្រាប់ការ សិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានឲ្យដឹង នៅក្នុងរបាយការណ៍មួយដោយដកស្រង់ ចេញពីរូបភាពពីផ្កាយរណប ពាណិជ្ជកម្មថា ការងារត្រៀមរៀបចំ នៅស្ថានីយ៍សាកល្បង នុយក្លេអ៊ែរ Punggye-ri ផ្លូវរូងក្រោមដីលេខ ៣ទំនងជាបានបញ្ចប់ហើយ និងត្រៀមខ្លួនជាស្រេច សម្រាប់ការសាកល្បងនុយក្លេអ៊ែរ ដែលអាចកើតមាន ។

គួរបញ្ជាក់ថា កូរ៉េខាងជើង បានធ្វើការសាកល្បងនុយក្លេអ៊ែរ ក្រោមដីចំនួន៦លើក នៅកន្លែងតាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៧ ។

ក្រុមស្រាវជ្រាវបានឲ្យដឹងថា ជាលើកដំបូងដែលអ្នកវិភាគ បានប្រទះឃើញសកម្មភាពសាងសង់ថ្មី នៅផ្លូវរូងក្រោមដីលេខ៤ របស់រោងចក្រ “ស្នើយ៉ាងខ្លាំងឱ្យមានការខិតខំប្រឹងប្រែង ដើម្បីបើកវាឡើងវិញ សម្រាប់ការសាកល្បង នាពេលអនាគត” ។

ក្រុមស្រាវជ្រាវបានឲ្យដឹងថា នៅខាងក្រៅផ្លូវរូងក្រោម ដីលេខ៣ រូបភាពបានបង្ហាញពីជញ្ជាំងរក្សា និងទេសភាពតូចៗមួយចំនួន ដែលមានដើមឈើតូចៗ ឬគុម្ពោតដែលទំនងជារំពឹងថា នឹងមានដំណើរទស្សនកិច្ច ដោយមន្ត្រីជាន់ខ្ពស់ ។

ផ្លូវរូងក្រោមដីទាំង២នេះ មិនធ្លាប់ត្រូវបានប្រើប្រាស់ សម្រាប់ការសាកល្បងនុយក្លេអ៊ែរនោះទេ ហើយច្រក ចូលរបស់ពួកគេ ត្រូវបានកម្ទេចចោលនៅក្នុងឆ្នាំ២០១៨ នៅគ្រា ដែលកូរ៉េខាងជើង បានប្រកាសផ្អាកការដាក់ដោយខ្លួនឯង លើការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top