ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន លុបចោលគណបក្សប្រឆាំង ២បន្ថែមទៀត ក្រោមការអនុម័តច្បាប់ថ្មី

បរទេស៖យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថាប្រទេសអ៊ុយក្រែន បានសម្រេចទៅដល់ការលុបចោល គណបក្សចំនួន២ផ្សេងទៀត ចេញពីប្រទេសដែលក្នុងនោះ មានដូចជាបក្សប្រឆាំងឆ្វេងនិយម Left Opposition bloc និងគណបក្ស Shariy’s Party។

គណបក្សទាំងពីរនេះ គឺស្ថិតនៅក្នុងបញ្ជី គណបក្សនិងចលនាទាំង១១ ដែលត្រូវបានក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ុយក្រែន សម្រេចធ្វើការរារាំងមិនឲ្យធ្វើសកម្មភាពនយោបាយនៅក្នុងប្រទេសតាំងតែពីខែមិនា ហើយការប្រកាសចុងក្រោយនេះ បានធ្វើឲ្យគណបក្សដែលត្រូវបានលប់ឈ្មោះ ចេញពីប្រទេសមានចំនួន ដល់ទៅ៩ហើយ។

យោងតាមការប្រកាសដោយតុលាការ នៅក្នុងទីក្រុង Lviv ដែលស្ថិតនៅភាគខាងលិចនៃប្រទេសអ៊ុយក្រែន បញ្ជាក់ដែរថារាល់សកម្មភាពទាំងឡាយ របស់គណបក្សទាំងពីរ ត្រូវបានរារាំងហើយ មូលនិធិនិងទ្រព្យសម្បត្តិទាំងឡាយរបស់ពួកគេន នឹងត្រូវបានដកហូតនិងប្តូរវា ទៅជាទ្រព្យសម្បត្តិរបស់ជាតិវិញ៕ ប្រែសម្រួល៖ស៊ុនលី

To Top