បរទេស៖ ប្រធានាធិបតីបារាំង កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថាទាំងប្រទេសអាល្លឺម៉ង់បារាំងអ៊ីតាលី និងរ៉ូមេនីបានយល់ព្រមគ្នារួចរាល់ហើយ ក្នុងការផ្តល់សិទ្ធឲ្យអ៊ុយក្រែនក្លាយទៅជា សមាជិកពេញសិទ្ធមរបស់សហភាពអឺរ៉ុប និងបានស្នើសុំឲ្យដំណើរការនេះ អាចធ្វើទៅឆាប់រហ័សបំផុត តាមដែលអាចធ្វើទៅបាន។
សេចក្តីប្រកាសនេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើង នៅបន្ទាប់ពីមានកិច្ចប្រជុំថា្នក់មេដឹកនាំកំពូលទាំង៤ខាងលើ ជាមួយនឹងមេដឹកនាំ នៃប្រទេសអ៊ុយក្រែន លោកប្រធានាធីបតី Volodymyr Zelensky ផងនៅក្នុងទីក្រុងគៀវ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
គួរឲ្យដឹងដែរថាវត្តមាន របស់អធិកាបតីអាល្លឺម៉ង់លោក Olaf Scholz លោកប្រធានាធិបតីបារាំង Emmanuel Macron លោកនាយករដ្ឋមន្ត្រីអ៊ីតាលី Mario Draghi និងប្រធានាធិបតីរ៉ូមេនី Klaus Iohannis បានធ្វើដំណើរមកដល់ប្រទេសអ៊ុយក្រែន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ននិងបានជួបជាមួយនឹងលោក Zelensky នៅក្នុងវិមាន ប្រធានាធិបតីនាទីក្រុងគៀវ។
នៅក្រោយកិច្ចប្រជុំភ្លាមសេចក្តីថ្លែងការណ៍ ដែលមានអត្ថន័យសង្ខេប នូវលទ្ធផលនៃកិច្ចប្រជុំមេដឹកនាំទាំង៤ បានប្រកាសរួមគ្នា អំពីបំណងរបស់ពួកគេក្នុងការគាំទ្រអ៊ុយក្រែនចំពោះបេក្ខភាព ជាសមាជិកអឺរ៉ុបផង និងក៏ដូចជាការគាំទ្រអ៊ុយក្រែន ចំពោះបញ្ហាជម្លោះជាមួយនឹងរុស្សីផង៕ ប្រែសម្រួល៖ស៊ុនលី