គៀវ៖ សារព័ត៌មានប្រធានាធិបតីអ៊ុយក្រែន បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជួបជាមួយមេដឹកនាំ នៃប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី និងរូម៉ានីក្នុងទីក្រុងគៀវ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីអនាគត របស់ប្រទេសលោក ក្នុងការចូលរួមជាមួយ សហភាពអឺរ៉ុប និងជម្លោះ រុស្ស៊ី-អ៊ុយក្រែន។
នៅក្នុងជំនួប ជាមួយប្រធានាធិបតី បារាំង លោក Emmanuel Macron អធិការបតីអាល្លឺម៉ង់លោក Olaf Scholz នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario Draghi និងប្រធានាធិបតីរ៉ូម៉ានីលោក Klaus Iohannis ដោយលោក Zelensky បានពន្យល់ប្រាប់មេដឹកនាំអឺរ៉ុប អំពីស្ថានភាពនៅជួរមុខ និងតម្រូវការរបស់ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ក្នុងជម្លោះជាមួយរុស្ស៊ី។
លោក Zelensky បានលើកឡើងថា អ៊ុយក្រែនរំពឹងថា ការផ្គត់ផ្គង់អាវុធធុនធ្ងន់ថ្មីៗ កាំភ្លើងធំយន្តហោះទំនើប និងប្រព័ន្ធការពារកាំជ្រួចពីដៃគូរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកក៏បានធានា ចំពោះមេដឹកនាំអឺរ៉ុបថាអ៊ុយក្រែនត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តការងារចាំបាច់ ដើម្បីទទួលបានសមាជិកភាពពេញលេញនៅក្នុងសហភាពអឺរ៉ុប។
ចំណែក លោក Macron វិញ បាន លើកឡើងថា អ៊ុយក្រែន គឺ ជា ផ្នែក មួយ នៃ គ្រួសារ អឺរ៉ុប ហើយ មេដឹកនាំ នៃ ប្រទេស ទាំង បួន គាំទ្រ ការ ផ្តល់ ឋានៈ ជា បេក្ខភាព អ៊ុយក្រែន សម្រាប់ សមាជិកភាព សហភាព អឺរ៉ុប៕
ប្រែសម្រួល ឈូក បូរ៉ា