ព័ត៌មានអន្តរជាតិ

លោក បៃដិន ធ្វើតាមគោលនយោបាយ អរិភាព របស់លោក ត្រាំ នៅតំបន់មជ្ឈិមបូព៌ា

វ៉ាស៊ីនតោន៖ អ្នកនិពន្ធប៉ាឡេស្ទីន បានសរសេរឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កំពុងធ្វើតាមគោលនយោបាយ ការបរទេស “ឆៅ និងអរិភាព” ដូចគ្នា របស់អ្នកកាន់តំណែងមុន របស់លោក គឺលោក ដូណាល់ ត្រាំ ក្នុងការដោះស្រាយ បញ្ហាមជ្ឈិមបូព៌ា។

លោក Rajab Abu Sariya អ្នកវិភាគនយោបាយប៉ាឡេស្ទីន បានសរសេរនៅក្នុងអត្ថបទមួយ ដែលចុះផ្សាយក្នុងកាសែត Al Ayyam ថា លោក បៃដិន ធ្វើតាមគោលនយោបាយ “ឆៅ និងអរិភាព” របស់លោក ត្រាំ នៅតំបន់មជ្ឈិមបូព៌ា។

លោក Abu Sariya បានលើកឡើងថា លោក បៃដិន មិនបានលុបចោលទណ្ឌកម្ម ដែលដាក់ដោយលោក ត្រាំ លើប្រទេសអ៊ីរ៉ង់ ហើយក៏មិនបានផ្តល់ការសន្យា ក្នុងការបើកស្ថានកុងស៊ុល សហរដ្ឋអាមេរិក ឡើងវិញ នៅក្នុងទីក្រុងយេរ៉ុសាឡឹមខាងកើត ដែលត្រូវបានកាន់កាប់ ខណៈដែលលោក Abu Sariya បានបន្ថែមថា លោកមិនបានបើកជើងមេឃ ច្បាស់លាស់ណាមួយ សម្រាប់ដំណើរការនយោបាយ រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលនោះទេ។

លោកបានយល់ឃើញថា “រហូតមកដល់ពេលនេះ លោកបៃដិន នៅតែពេញចិត្ត នឹងពាក្យសម្ដីតែប៉ុណ្ណោះ ដោយមិនបានបកប្រែ វាជាសកម្មភាពនោះ ទេ។

លោកបានបន្ដថា សហរដ្ឋអាមេរិក គឺស្រដៀងទៅនឹងប្រទេសអ៊ីស្រាអែល ដែលការផ្លាស់ប្តូររដ្ឋាភិបាលតែងតែបរាជ័យក្នុងការនាំមកនូវការផ្លាស់ប្តូរនៅក្នុងគោលនយោបាយការបរទេស។

អត្ថបទនេះ គឺដើម្បីឆ្លើយតបទៅនឹង ការប្រកាសនាពេលថ្មីៗនេះដោយសេតវិមាន អំពីដំណើរទស្សនកិច្ច របស់លោក បៃដិន ដែលបានគ្រោងទុកទៅកាន់អ៊ីស្រាអែល និងប៉ាឡេស្ទីនក្នុងខែកក្កដា ដែលជាលើកទីមួយ ចាប់តាំងពីលោកឡើងកាន់តំណែង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top