ថ្ងៃទី១៦ ខែមិថុនា ពេលពិគ្រោះពិភាក្សាពីបញ្ហា អាហ្វហ្កានីស្ថាន ក្នុងសន្និសីទក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ លើកទី៥០ តំណាងចិនបានលើកឡើងថា អាមេរិកជាអ្នកផ្តើម ឱ្យកើតមាន បញ្ហាអាហ្វហ្កានីស្ថាន គួរតែស្រោចស្រង់ការ បង្កផលប៉ះពាល់ដល់ប្រជាជន អាហ្វហ្កានីស្ថាន តាមរយៈការអនុវត្តជាក់ស្តែង ។
តំណាងចិនបានថ្លែងថា អាមេរិកមិនគ្រាន់តែមិនបានទទួលខុសត្រូវ ក្នុងការជួយប្រជាជន អាហ្វហ្កានីស្ថាន បន្ធូរបន្ថយវិបតិ្តមនុស្ស ធម៌ប៉ុណ្ណោះ ថែមទាំងក៏បាន ឆក់ យកទ្រព្យសម្បតិ្តរដ្ឋ អាហ្វហ្កានីស្ថាន យ៉ាងកម្រោល ដែលបានបណ្តាល ឱ្យប្រជាជន អាហ្វហ្កានីស្ថាន រងទុក្ខវេទនាកាន់ តែធ្ងន់ធ្ងរទៀតផង ។ ប្រទេសចិន ដាស់តឿន ឱ្យអាមេរិកលុបចោល ដោយគ្រប់ជ្រុងជ្រោយ នូវការដាក់ទណ្ឌកម្ម ដោយឯកតោភាគី ទៅលើអាហ្វហ្កានីស្ថាន ភ្លាម សង ទ្រព្យសម្បតិ្ត របស់ប្រជាជនអាហ្វហ្កានីស្ថានវិញ ដោយគ្មានលក្ខខណ្ឌ ក្នុងន័យស្រោចស្រង់ការបង្ក ផលប៉ះពាល់ដល់ប្រជាជន អាហ្វហ្កានីស្ថាន តាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន ៕
វិទ្យុមិត្តភាពកម្ពុជាចិន