ព័ត៌មានអន្តរជាតិ

គណបក្សកាន់អំណាច របស់ប្រទេសជប៉ុន សន្យាជំរុញការការពារជាតិ មុនការបោះឆ្នោតសភាជាន់ខ្ពស់

តូក្យូ៖ គណបក្សកាន់អំណាច របស់ប្រទេសជប៉ុន បានប្តេជ្ញាថានឹងពង្រឹង សមត្ថភាពការពាររបស់ប្រទេស និងបង្កើនការចំណាយលើវិស័យនេះ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ មុនពេលការបោះឆ្នោតសភា ក្រុមប្រឹក្សានាពេលខាងមុខ។

គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចកំពុងកំណត់ គោលដៅបង្កើនការចំណាយលើវិស័យការពារជាតិ របស់ប្រទេសជប៉ុនប្រហែល ២ភាគរយ ឬច្រើនជាងនេះនៃផលិតផល ក្នុងស្រុកសរុបរបស់ប្រទេស។

គោលដៅត្រូវបានរំជើបរំជួល ជាការសន្យាមួយសម្រាប់ការបោះឆ្នោតសភាជាន់ខ្ពស់ ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែកក្កដា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida ដែលជាប្រធានគណបក្ស LDP ស្វែងរកការវាយតម្លៃទំនុកចិត្តរបស់អ្នកបោះឆ្នោត នៅក្នុងការចាត់ចែងរដ្ឋាភិបាលប្រហែល ៩ខែរបស់លោក ចំពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ និងការបង្កើនល្បឿននៃអតិផរណា។

អស់រយៈពេលជាច្រើនឆ្នាំ នៅក្រោមរដ្ឋធម្មនុញ្ញសន្តិភាព ប្រទេសជប៉ុន បានប្តេជ្ញាចិត្តចំពោះគោលនយោបាយ តម្រង់ទិសការពារទាំងស្រុង ដោយកំណត់ការចំណាយលើ វិស័យការពារជាតិរបស់ខ្លួនត្រឹមប្រហែល ១ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ឬលើសពី ៥ពាន់ពាន់លានយ៉េន (៣៧ពាន់លានដុល្លារ) នៅក្នុងថវិកាសារពើពន្ធឆ្នាំ២០២២ ។

លោក Kishida បានឲ្យដឹងថា ការបោះឆ្នោតនាពេលខាងមុខ នឹងផ្តល់ឱ្យអ្នកបោះឆ្នោតនូវឱកាសមួយ ក្នុងការសម្រេចចិត្តអំពីរបៀប ដែលប្រទេសជប៉ុននឹងទប់ទល់ នឹងបញ្ហាប្រឈម “បង្កើតប្រវត្តិសាស្ត្រ” ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top