ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា៖ ទណ្ឌកម្មដោយអាមេរិក គ្រាន់តែជាវិធាន ដើម្បីជំរិតទារប្រាក់ ប៉ុណ្ណោះ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា អនុប្រធានាធិបតី វេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានធ្វើការលើកឡើងចំពោះ បញ្ហាទណ្ឌកម្មទាំងឡាយ ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក ប្រឆាំងមកលើប្រទេសរបស់លោកស្រី គឺគ្រាន់តែជាសកម្មភាព ជំរិតទារប្រាក់ប៉ុណ្ណោះ។

លោកស្រី Rodriguez ដែលបានធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចលើកទី២៥ នៅក្នុងទីក្រុង St. Petersburg ប្រទេសរុស្សីទៀតដែរថា៖មកដល់បច្ចុប្បន្ន សហរដ្ឋអាមេរិកបានអនុវត្តទណ្ឌកម្ម សេដ្ឋកិច្ច និងវិធានបង្ខិតបង្ខំជាច្រើនរហូត ទៅដល់៥០២ មកហើយប្រឆាំង វេណេស៊ុយអេឡា។

លោកស្រីបានបញ្ជាក់ទៀតថា៖ ទណ្ឌកម្មទាំងនោះមានទាំងដោយផ្ទាល់ និងប្រយោលមកលើវិស័យផលិតប្រេង វិស័យហិរញ្ញវត្ថុ និងក៏ដូចជាអាហារ របស់វេណេស៊ុយអេឡា ហើយជាលទ្ធផលផលិតផលប្រេងរបស់វេណេស៊ុយអេឡា ដែលត្រូវនាំចេញត្រូវបានកាត់បន្ថយ និងធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួន បានបាត់បង់ដល់ទៅ១៤០ពាន់លានដុល្លារ មកហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top