គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសកាលពីថ្ងៃសុក្រថា ទីក្រុងគៀវ មានបំណងណែនាំ ពីការធ្វើទិដ្ឋាការ សម្រាប់ជនជាតិរុស្ស៊ី ចាប់ពីថ្ងៃទី១ ខែកក្កដា ដែលមានរយៈពេល៤ខែចំ ពោះការលុកលុយ របស់ទីក្រុងម៉ូស្គូ លើប្រទេសរបស់លោក ។
លោក Zelenskyy បានថ្លែងនៅលើគណនី Telegram របស់គាត់ថា “អ៊ុយក្រែន កំពុងណែនាំរបបទិដ្ឋាការ សម្រាប់ពលរដ្ឋនៃសហព័ន្ធរុស្ស៊ី” ។ គាត់បានលើកឡើងថា តម្រូវការនឹងចូលជាធរមាន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ។ យោងទៅតាមការសម្រេចចិត្ត របស់រដ្ឋាភិបាល ដែលគាត់បានរំពឹងទុកថា “ថ្ងៃនេះ” ។
ការផ្លាស់ប្តូរនេះ នឹងបញ្ចប់ការធ្វើដំណើរ ដោយគ្មានទិដ្ឋាការសម្រាប់ ជនជាតិរុស្ស៊ី ដែលបានចាប់ផ្តើម នៅគ្រាដែលអ៊ុយក្រែន ទទួលបានឯករាជ្យ ពីសហភាពសូវៀត ក្នុងឆ្នាំ១៩៩១ ។
ប្រធានបុគ្គលិករបស់លោក Zelenskyy គឺលោក Andriy Yermak បានលើកឡើងថា ការផ្លាស់ប្តូរនេះត្រូវបានគេធ្វើឡើង ដោយសារតែការឈ្លានពាន របស់រុស្ស៊ី ដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ និងដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែង ការពាររបស់ប្រទេសរបស់គាត់ ។
“ ដោយសារតែសង្រ្គាមទ្រង់ទ្រាយធំ ដែលចាប់ផ្តើមដោយសហព័ន្ធរុស្ស៊ី យើងត្រូវពង្រឹងការគ្រប់គ្រង លើការចូលរបស់ជនជាតិរុស្ស៊ី ចូលទៅក្នុងទឹកដីរបស់យើង ។ សន្តិសុខគឺជាអាទិភាព” ៕
ដោយ៖ ម៉ៅ បុប្ផាមករា