បរទេស៖ យោងតាមការបញ្ជាក់ដោយក្រុមមន្ត្រីការិយាល័យ របស់លោករដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះបានអះអាងថា លោករដ្ឋមន្ត្រីនឹងត្រូវធ្វើដំណើរ ទៅបំពេញទស្សនកិច្ចនៅ ក្នុងប្រទេសតួកគី ក្នុងសប្តាហ៍នេះបន្ទាប់ពីធ្លាប់មានការប៉ះពាល់ដោយពាក្យ សំដីគ្នាជាច្រើន ខែចុងក្រោយនេះ ចំពោះមុខបញ្ហាទំនាក់ទំនងទ្វេភាគី។
មន្ត្រីដដែលនេះ ក៏បានបញ្ជាក់ដែរថាដំណើរទស្សនកិច្ចលើកនេះ ក៏នឹងធ្វើឡើងនៅចំពេលដែល មានការព្រួយបារម្ភជា ច្រើនដែរថាពលរដ្ឋអ៊ីស្រាអ៊ែល កំពុងរងការគម្រាមកំហែងពីការវាយប្រហារ
ដោយ ភ្នាក់ងារសំងាត់របស់អ៊ីរ៉ង់នៅតាមបណ្តា ប្រទេសជាសមាជិករបស់អង្គការណាតូ។
លោករដ្ឋមន្ត្រីការបរទេសអ៊ីស្រាអ៊ែល Yair Lapid តាមផែនការនឹងត្រូវធ្វើដំណើរ ទៅដល់តួកគី នៅថ្ងៃព្រហស្បតិ៍នេះ ព្រមទាំងជួបពិភាក្សាគ្នាជាមួយនឹងសមភាគី លោករដ្ឋមន្ត្រីការបរទេស
តួកគីលោក Mevlut Cavusoglu ដែលធ្លាប់បានបំពេញ ទស្សនកិច្ចនៅក្នុងប្រទេសអ៊ីស្រាអ៊ែល ម្តងហើយកាលពីខែមុន៕
ប្រែសម្រួល៖ស៊ុនលី