ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីស្រីលង្កា ចាប់ផ្ដើមកិច្ចពិភាក្សាជាមួយ IMF ស្ដីពីកម្មវិធីជំនួយ

កូឡុំបូ៖ នាយករដ្ឋមន្ត្រីស្រីលង្កាលោក Ranil Wickremesinghe នៅថ្ងៃចន្ទបានចាប់ផ្តើមកិច្ចពិភាក្សាជាមួយគណៈប្រតិភូមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលធ្វើទស្សនកិច្ចនៅស្រីលង្កា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់ Wickremesinghe បាននិយាយថា គណៈប្រតិភូ IMF ដែលមានសមាជិក ១០នាក់ ស្ថិតនៅក្នុងប្រទេសស្រីលង្ការយៈពេល ១០ថ្ងៃ។

IMF នៅទីក្នុងប្រទេសនេះនេះ សម្រាប់ការពិភាក្សាលើកម្មវិធីជំនួយ សម្រាប់ប្រទេសស្រីលង្កា ដែលកំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតចាប់តាំងពីទទួលបានឯករាជ្យ។

ផ្ទាំងពាណិជ្ជកម្ម

ប៉ុន្មានថ្ងៃមុន IMF បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយដល់ប្រទេសស្រីលង្កាក្នុងគ្រាដ៏លំបាកនេះ ស្របតាមគោលនយោបាយរបស់ IMF។

លោក Wickremesinghe បានឲ្យដឹងមុននេះថា លោកសង្ឃឹមថាដំណើរទស្សនកិច្ចរបស់ IMF នឹងនាំមកនូវកិច្ចព្រមព្រៀងកម្រិតបុគ្គលិកយ៉ាងឆាប់រហ័ស ដោយបន្ថែមថាកម្មវិធី IMF មានសារសំខាន់ក្នុងការទទួលបានហិរញ្ញប្បទានជាស្ពានពីស្ថាប័នដូចជាធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី៕

To Top