កូឡុំបូ៖ រដ្ឋមន្ត្រីក្រសួងថាមពល និងថាមពលរបស់ប្រទេសស្រីលង្កា លោក Kanchana Wijesekera បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា ពួកគេបានទាក់ទងទៅក្រុមហ៊ុន ផ្គត់ផ្គង់ប្រេងឆៅរុស្ស៊ីមួយចំនួន សម្រាប់ដំណោះស្រាយថាមពលរបស់ប្រទេសនេះ នេះបើយោងតាមស្ថានទូតរុស្ស៊ី នៅទីក្រុងកូឡុំបូ។
លោក Wijesekera បានឲ្យដឹងថា ពួកគេកំពុងព្យាយាមដើម្បីទទួលបាន ប្រេងឆៅពីរុស្ស៊ីជាឥណទាន ដើម្បីរក្សារោងចក្រចម្រាញ់ប្រេងតែមួយគត់ របស់ប្រទេសនេះដំណើរការ។
លោករដ្ឋមន្ត្រីបានលើកឡើងថា វិក័យប័ត្រប្រេងរបស់ប្រទេសស្រីលង្កា បានកើនឡើងដល់ ៥៥០ លានដុល្លារអាមេរិក ក្នុងមួយខែនៅខែមិថុនា ឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ថែមថា ប្រទេសស្រីលង្កាឥឡូវនេះ ជំពាក់ក្រុមហ៊ុនប្រេងចំនួន ៧៣០លានដុល្លារ សម្រាប់ប្រេងដែលបាន នាំចូលតាមឥណទាន ហើយក្រុមហ៊ុនទាំងនេះនឹងផ្គត់ផ្គង់ តែប្រេងឥន្ធនៈបន្ទាប់ពីការបង់ប្រាក់ជាមុន ឬប្រាក់បញ្ញើ។
គួរបញ្ជាក់ថា ប្រទេសស្រីលង្កាបានរងនូវ ការខ្វះខាតប្រេងឥន្ធនៈ ចាប់តាំងពីខែកុម្ភៈមក ខណៈដែលវិបត្តិប្រាក់បញ្ញើបរទេស កាន់តែអាក្រក់ឡើង ក្នុងប្រទេសអាស៊ីខាងត្បូង ៕
ប្រែសម្រួល ឈូក បូរ៉ា