ព័ត៌មានអន្តរជាតិ

ចិន អំពាវនាវ ឲ្យដកទណ្ឌកម្ម ដែលដាក់ដោយក្រុមប្រឹក្សាសន្ដិសុខ លើប្រទេសស៊ូដង់ខាងត្បូង

ប៉េកាំង៖ បេសកជនចិនកាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យមានការដកទណ្ឌកម្ម ដែលដាក់ដោយក្រុមប្រឹក្សាសន្តិសុខ ក៏ដូចជាការដាក់ទណ្ឌកម្មឯកតោភាគី ប្រឆាំងនឹងស៊ូដង់ខាងត្បូង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

 រយៈពេលអន្តរកាលនៅស៊ូដង់ខាងត្បូង នឹងបញ្ចប់នៅឆ្នាំក្រោយ។  លោក Dai Bing តំណាងអចិន្ត្រៃយ៍រងរបស់ប្រទេសចិន  បានលើកឡើងថា “គេសង្ឃឹមថាគ្រប់ភាគីទាំងអស់ នៅស៊ូដង់ខាងត្បូង នឹងរក្សានូវសន្ទុះបច្ចុប្បន្ន និងដំណើរការប្រកបដោយស្ថិរភាព និងរបៀបរៀបរយ ដើម្បីសម្រេចបាននូវគោលបំណង ដែលបានកំណត់ សម្រាប់រចនាសម្ព័ន្ធនយោបាយអន្តរកាល ការរៀបចំសន្តិសុខ និងកំណែទម្រង់សេដ្ឋកិច្ច។ អង្គការសហប្រជាជាតិ។

 លោកបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ទាក់ទងនឹងបញ្ហាប្រឈមពិសេស ដែលប្រទេសនេះកំពុងប្រឈម ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដែលរស់ឡើងវិញនោះ សហគមន៍អន្តរជាតិគួរតែរក្សា ការអត់ធ្មត់ជាចាំបាច់ និងជួយប្រទេសឱ្យយកឈ្នះលើការលំបាកជាក់ស្តែង ជាជាងបន្តដាក់សម្ពាធហួសហេតុ ការរិះគន់ និងការដាក់ទណ្ឌកម្ម។ 

 ក្រុមប្រឹក្សាគួរតែឆ្លើយតបទៅនឹង ការអំពាវនាវរបស់សហភាពអាហ្រ្វិក និងលុបចោលការហាមឃាត់ អាវុធលើស៊ូដង់ខាងត្បូង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។  លោកបានបន្ដថា ការកើនឡើង ចំនួនសមាជិកក្រុមប្រឹក្សាសន្តិសុខ មិនគាំទ្ររបបដាក់ទណ្ឌកម្មបច្ចុប្បន្នលើស៊ូដង់ខាងត្បូងនោះទេ។

 លោក Dai បានបន្ថែមថា “សហរដ្ឋអាមេរិក នៅតែបន្តដាក់ទណ្ឌកម្មឯកតោភាគី លើប្រទេសដទៃទៀត ដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ប្រជាជន នៃប្រទេសទាំងនោះ។ ទណ្ឌកម្មមិនគួរជាឧបករណ៍ សម្រាប់ការបញ្ចប់នយោបាយនោះទេ ហើយស្តង់ដារទ្វេរដងគួរតែត្រូវបានបោះបង់ចោល”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top