បរទេស ៖ ប្រទេសអូទ្រីស ទើបកាលពីថ្ងៃចន្ទ បានបញ្ជាក់ពីវត្តមាននៃ “លេខមួយខ្ទង់ទាប” នៃអ្នកប្រយុទ្ធ របស់ខ្លួន នៅក្នុងប្រទេស អ៊ុយក្រែន ។ ការបញ្ចេញឱ្យដឹងនេះ បានកើតឡើងបីថ្ងៃ បន្ទាប់ពីយោធារុស្ស៊ី បានចេញផ្សាយបញ្ជីឈ្មោះទាហានស៊ីឈ្នួលបរទេស ដែលកំពុងប្រយុទ្ធ នៅខាងក្រុងគៀវ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា បញ្ជីឈ្មោះដែលមាន អ្នកប្រយុទ្ធជិត ៧ ០០០នាក់ ក៏មានពលរដ្ឋអូទ្រីស ៥នាក់ ផងដែរ ។ ក្នុងចំណោមពួកគេពីរនាក់ ត្រូវបានគេនិយាយថា ត្រូវបានសម្លាប់ ម្នាក់បានចាកចេញ និងពីរនាក់ទៀត នៅក្នុងប្រទេសអ៊ុយក្រែន ។
ក្រសួងមហាផ្ទៃអូទ្រីស ឆ្លើយតបទៅនឹងសំណើ របស់ទីភ្នាក់ងារព័ត៌មាន APA បានបញ្ជាក់ថា រដ្ឋាភិបាល របស់ប្រទេសនេះ បានដឹងអំពី “ចំនួនមនុស្សខ្ទង់ទាប ដែលបានធ្វើដំណើរ ទៅកាន់តំបន់សង្រ្គាម ហើយដែលទំនង ជាចូលរួមយ៉ាងសកម្ម ក្នុងសង្គ្រាម៕
ប្រែសម្រួលៈ ណៃ តុលា