ឥណ្ឌា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ថា “មានទឹកនៅគ្រប់ទីកន្លែង ប៉ុន្តែមិនបានមួយដំណក់សម្រាប់ផឹកនោះទេ” ។
នោះហើយជាអ្វីដែលនាង Ronju Chowdhary បានពិពណ៌នាអំពីកន្លែងកើតហេតុនៅខាងក្រៅផ្ទះរបស់នាងកាលពីថ្ងៃសៅរ៍។ នាងរស់នៅក្នុងភូមិ Udiana ដែលជាភូមិដាច់ស្រយាលមួយក្នុងរដ្ឋ Assam ភាគឦសានប្រទេសឥណ្ឌា ដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ ។
ភ្លៀងធ្លាក់ឥតឈប់ឈរ នាង បានឃើញ ទឹកបានហក់ឡើងយ៉ាងលឿន ដែលធ្វើឱ្យផ្លូវត្រូវលិចទឹកទាំងស្រុងក្នុងរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ។ ពេលទឹកចូលដល់ផ្ទះ នាងនិយាយថា គ្រួសារទាំងនោះនៅជុំគ្នាក្នុងភាពងងឹត ដោយព្យាយាមរក្សាសុវត្ថិភាព ។
រយៈពេល២ថ្ងៃមកនេះ គ្រួសារនៅតែដើរលេងក្នុងផ្ទះ ឥឡូវស្រដៀងនឹងកោះឯកោ នៅកណ្តាលសមុទ្រទឹក ។
អ្នកស្រី Chowdhary បាននិយាយថា “យើងត្រូវបានហ៊ុព័ទ្ធដោយទឹកជន់លិចពីគ្រប់ទិសទី ។ ស្ទើរតែមិនមានទឹកសម្រាប់ផឹកនោះទេ។ អាហារក៏កំពុងខ្វះខាតដែរ ។ ហើយឥឡូវនេះ ខ្ញុំបានឮថា កម្រិតទឹកកំពុងកើនឡើងបន្ថែមទៀត” ។
ភ្លៀងធ្លាក់មិនធ្លាប់មានពីមុន និងគ្រោះទឹកជំនន់ បានបន្សល់នូវការបំផ្លិចបំផ្លាញនៅក្នុងរដ្ឋ Assam ដីស្រែចម្ការបានរងការបំផ្លិចបំផ្លាញ និងបន្សល់នូវកំទេចកំទីផ្ទះជាច្រើន ។ ក្រុមអាជ្ញាធរបាននិយាយថា ស្រុកចំនួន៣២ក្នុងចំណោមស្រុកទាំង៣៥ បាននូវផលប៉ះពាល់ ដោយបានបង្កឲ្យមានមនុស្សស្លាប់តិចបំផុត៤៥នាក់ និងពលរដ្ឋជាង៤,៧លាននាក់ជម្លៀសខ្លួនចេញ កាលពីសប្តាហ៍មុន ៕
ដោយ៖ ម៉ៅ បុប្ផាមករា