បរទេស៖ អ្នកនាំពាក្យរបស់ វិមានក្រមឡាំងលោក Dmitry Peskov ដែលបានថ្លែងប្រាប់ ក្រុមអ្នកយកព័ត៌មានរបស់ NBC កាលពីថ្ងៃអង្គារម្សិលមិញនេះថា មកដល់ពេលនេះ ប្រទេសរុស្សីនឹងមិនទុកចិត្ត ទៅលើលោកខាងលិចសាជាថ្មីឡើយ ទោះបីជាប្រវត្តិសាស្ត្រកន្លងមកយ៉ាងណាក្តី។
លោក Peskov មិនមែនជាមន្ត្រីជាន់ខ្ពស់ទី១ ឡើយរបស់រុស្សីដែលអះអាងថា ទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងបណ្តារដ្ឋាភិបាលលោកខាងលិច នឹងមិនអាចត្រឡប់ទៅកាន់ស្ថានភាព ធម្មតាវិញឡើយ។
លោក Peskov បានបញ្ជាក់ប្រាប់ទៅកាន់ NBC បែបនេះថា៖ វាគឺជាវិបត្តិដែលនឹងអូសបន្លាយ រយៈពេលយ៉ាងយូរជាមិនខាន ហើយទំនាក់ទំនងរវាងភាគីទាំងពីរ នឹងបន្តជាប់គាំងបន្ថែមទៀត។
ថ្លែងសន្ទរកថាអស់រយៈពេល ជាងមួយម៉ោងលោក Peskov ក៏បានធ្វើការលើកឡើងអំពីបញ្ហាចាប់ខ្លួន បានទាហានអាមេរិក ២នាក់ ដែលត្រូវបានរដ្ឋាភិបាលតំបន់ Donbass ចាត់ទុកថាជាទាហាន ស៊ីឈ្នួលខុសនឹងច្បាប់អន្តរជាតិនោះថា នឹងត្រូវកាត់ទោសទៅតាមច្បាប់ និងរងចាំតែការសម្រេចចិត្ត របស់តុលាការប៉ុណ្ណោះ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
