បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូកាលពីថ្ងៃម្សិលមិញនេះ មិនបានធ្វើការទុកមុខឲ្យរដ្ឋាបាលវ៉ាស៊ិនតោន និងសម្ព័ន្ធមិត្តឡើយពាក់ព័ន្ធទៅនឹង ការលើកឡើងរបស់ក្រុមនេះ នៅឯកិច្ចប្រជុំ G20 ស្តីពីបញ្ហាសុខមាលភាព ពិភពលោកតែបែរជាបានលើកឡើង នូវបញ្ហាជម្លោះអ៊ុយក្រែន មកពិភាក្សាទៅវិញ។
រុស្ស៊ី បានធ្វើការស្នើសុំឲ្យសមាជិករបស់ G20 ទាំងអស់ពិចារណាឡើងវិញ ហើយគួររក្សាបញ្ហានយោបាយ ឲ្យចេញដាច់ចេញពីបញ្ហាសុខមាលភាពពិភពលោក ដែលកំពុងតែពិភាក្សាគ្នា។ ការលើកឡើងនេះបានធ្វើឡើងបន្ទាប់
ពីប្រេសិតពិសេសអាមេរិក និងរដ្ឋសម្ព័ន្ធមិត្តមួយចំនួនទៀត បែរជាបាននាំគ្នាធ្វើការលើកឡើង អំពីបញ្ហាជម្លោះនៅអ៊ុយក្រែន មកក្នុងកិច្ចប្រជុំពិភាក្សារបស់ G20 កាលពីថ្ងៃចន្ទនៅក្នុង ប្រទេសឥណ្ឌូនេស៊ីនោះទៅវិញ។
គួរឲ្យដឹងដែរថាគេសង្កេតឃើញ ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក អូស្ត្រាលី និងកាណដាផង បាននាំគ្នាប្រើប្រាស់កិច្ចប្រជុំ ស្តីពីសុខមាលភាពនៅឯ G20 ដែលប្រព្រឹត្តទៅនៅក្នុងទីក្រុង Yogyakarta ដើម្បីចោទប្រកាន់រុស្ស៊ីថាគឺជា អ្នកដែលបានទំលាក់គ្រាប់បែក លើមន្ទីរពេទ្យជាច្រើនក្នុងប្រទេសអ៊ុយក្រែន ។
អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលរុស្ស៊ី បានឆ្លើយតបបែបនេះថា៖ ពួកយើងបានធ្វើការស្នើសុំឲ្យ ក្រុមការងារទាំងអស់ មិនគួរផ្តោតអទិភាពលើកិច្ចការងារ នយោបាយក្នុងកិច្ចប្រជុំ G20 ស្តីអំពីសុខមាលភាពពិភពលោកនោះទេ ហើយគួរតែបន្តពិភាក្សា ទៅលើប្រធានជាចាំបាច់ប៉ុណ្ណោះ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
