ព័ត៌មានអន្តរជាតិ

ទូតអាមេរិក ក្នុងទីក្រុងមូស្គូ សម្រេចផ្លាស់ប្តូរអាស័យដ្ឋាន

បរទេស៖ ស្ថានទូតរបស់ប្រទេសអាមេរិក កាលពីថ្ងៃពុធម្សិលមិញនេះ ត្រូវបានកាសែត rt.com ចេញផ្សាយថាបានធ្វើការ ផ្លាស់ប្តូរទីតាំងរបស់ខ្លួនហើយ ក្រោយទីតាំងដែលកំពុងតាំងបច្ចុប្បន្ននោះ ត្រូវបានរុស្សីប្តូរឈ្មោះទៅជា Donetsk People’s Repulic Square។

Donetsk People Repulic គឺជាតំបន់ដែលត្រូវបានទទួលស្គាល់ ពេញលេញដោយប្រទេសរុស្សី ប៉ុន្តែទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះទាំងសហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនទៀត នៅមិនទាន់បានទទួលស្គាល់នៅឡើយទេ។

សេចក្តីថ្លែងការណ៍ដែលត្រូវបាន ធ្វើឡើងដោយអភិបាលក្រុង Sergey Sobyanin ទាំងការប្រកាសប្តូរឈ្មោះ អគារនិងការប្រកាសប្តូរទីតាំងរបស់ស្ថានទូតអាមេរិក ។

គួរឲ្យដឹងដែរថា មុនការសម្រេចចិត្តប្តុរ ឈ្មោះអគារនេះទៅជា Donetsk People’s Repulbic Square នេះត្រូវបាន ធ្វើឡើងបន្ទាប់ពីមានការធ្វើការ ស្ទាបស្ទង់ទៅលើពលរដ្ឋរុស្សី ប្រមាណជាជាង ២៧ម៉ឺននាក់ ដែលជាលទ្ធផលគេទទួលបាន ៤៥ភាគរយគាំទ្រ ឲ្យប្រើប្រាស់ឈ្មោះនេះ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top