ព័ត៌មានអន្តរជាតិ

លោក ស៊ី ជីនពីង ជំរុញឱ្យមានសាមគ្គីភាព BRICS ការបើកចំហរ សម្រាប់សន្តិភាព និងការអភិវឌ្ឍន៍

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃពុធបានចូលរួម ក្នុងពិធីបើកវេទិកាធុរកិច្ច BRICS និងបានថ្លែងសុន្ទរកថា សំខាន់នៅទីក្រុងប៉េកាំង តាមរយៈវីដេអូភ្ជាប់ ដោយជំរុញសមាជិករបស់ខ្លួន ឱ្យប្រកាន់យកនូវសាមគ្គីភាព និងពង្រីកកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ និងការបើកចំហ ក្នុងការស្វែងរកសន្តិភាព ស្ថិរភាព និងពិភពលោកប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍន៍។

 លោក ស៊ី បានលើកឡើងថា “និន្នាការប្រវត្តិសាស្ត្រនៃការបើកចំហ និងការអភិវឌ្ឍន៍នឹងមិនបញ្ច្រាស់ទិសដៅទេ ហើយបំណងប្រាថ្នារួមគ្នារបស់យើង ក្នុងការជួបបញ្ហាប្រឈមជាមួយគ្នា តាមរយៈកិច្ចសហប្រតិបត្តិការ នឹងនៅតែរឹងមាំដូចមុន”។

ក្នុងនោះលោកបានអំពាវនាវ ឱ្យបណ្តាប្រទេស BRICS ងើបឡើងដើម្បីប្រកួតប្រជែង និងបន្តការដោះស្រាយឆ្ពោះទៅរកគោលដៅ ការកសាងសហគមន៍ ជាមួយនឹងអនាគតរួមគ្នា សម្រាប់មនុស្សជាតិ។

 យន្តការ BRICS ដែលមានប្រទេសសេដ្ឋកិច្ចកំពុងរីកចម្រើនធំៗចំនួនប្រាំ គឺប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង បានធ្វើដំណើរលើផ្លូវដ៏រុងរឿងក្នុងរយៈពេល ១៦ ឆ្នាំចុងក្រោយនេះ ចាប់តាំងពីការបង្កើតឡើង ក្នុងឆ្នាំ២០០៦ ហើយបានក្លាយទៅជាកម្លាំងវិជ្ជមាន ស្ថិរភាព និងស្ថាបនានៅក្នុងកិច្ចការអន្តរជាតិ។

 លោក ស៊ី បានបន្ដថា “យើងគួរតែប្រកាន់យកនូវសាមគ្គីភាព និងការសម្របសម្រួល ហើយរួមគ្នារក្សាសន្តិភាព និងស្ថិរភាពពិភពលោក” ដោយបន្ថែមថា សន្តិភាព ដែលជាបុព្វហេតុទូទៅរបស់មនុស្សជាតិ គួរតែត្រូវបានស្វែងរក និងការពារពីទាំងអស់គ្នា។  លោក​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ទាំងអស់​ រក្សា​ការ​សន្យា​នៃ​ធម្មនុញ្ញ​ អង្គការសហប្រជាជាតិ និង​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព។

 លោកបានបន្ថែមថា សោកនាដកម្មពីអតីតកាល ប្រាប់យើងថាអនុត្តរភាព នយោបាយជាក្រុម និងការប្រឈមមុខដាក់គ្នាក្នុងប្លុកមិននាំមកនូវសន្តិភាព ឬសន្តិសុខទេ ប៉ុន្តែវានឹងនាំទៅដល់សង្រ្គាម និងជម្លោះតែប៉ុណ្ណោះ។  “វិបត្តិអ៊ុយក្រែនគឺជាការដាស់តឿនមួយផ្សេងទៀតសម្រាប់ទាំងអស់គ្នា នៅក្នុងពិភពលោក។ វារំឭកយើងថា ជំនឿងងឹតងងុលលើអ្វីដែលគេហៅថា “ទីតាំងនៃកម្លាំង” និងការព្យាយាមពង្រីកសម្ព័ន្ធភាពយោធា និងស្វែងរកសន្តិសុខផ្ទាល់ខ្លួន ដោយចំណាយរបស់អ្នកផ្សេងតែប៉ុណ្ណោះ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top