ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី នៅអាហ្វហ្គានីស្ថាន កើនឡើងដល់ជាង ១០០០នាក់

អាហ្វហ្គានីស្ថាន៖ មន្ត្រីខេត្តម្នាក់បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី ដែលបានវាយប្រហារភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថានកាលពីព្រឹកថ្ងៃពុធ បានកើនឡើងដល់ជាង ១០០០ នាក់ ខណៈមនុស្សជាង ១៥០០នាក់បានរងរបួស ដោយបន្ថែមចំនួនអ្នកស្លាប់ និងរបួសអាចនឹងកើនឡើងបន្ថែមទៀត។

លោក Mohammad Amin Haddifa ប្រធាននាយកដ្ឋានព័ត៌មាន និងវប្បធម៌ខេត្តបានឲ្យដឹងថា “មនុស្សជាង ១០០០នាក់បានស្លាប់ និង ១៥០០នាក់ បានរងរបួសជាលទ្ធផលនៃការរញ្ជួយដី និងការរអិលបាក់ដីជាបន្តបន្ទាប់ នៅក្នុងស្រុកចំនួនពីរ គឺ Gayan និង Barmal នៃខេត្ដ Paktika” ។

នៅក្នុងខេត្ត Khost ដែលនៅជិតខាង មនុស្សយ៉ាងហោចណាស់ ២៥នាក់បានស្លាប់ និង ១០០នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីផ្ទះ វិហារអ៊ីស្លាម និងហាងជាង ៦០០កន្លែង ត្រូវបានបំផ្លាញដោយការរញ្ជួយដី ៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top