ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ជូនអ្នកការទូតទៅកាន់អ៊ីរ៉ង់ ដើម្បីពិភាក្សាពីបញ្ហាកិច្ចចរចានុយក្លេអ៊ែរ និងទំនាក់ទំនងទ្វេភាគី

" "

ម៉ូស្គូ៖ ទូរទស្សន៍រដ្ឋ IRIB TV បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានទៅ ដល់ទីក្រុងតេអេរ៉ង់ ហើយកាលពីថ្ងៃពុធ ដើម្បីពិភាក្សាជាមួយភាគីអ៊ីរ៉ង់ កិច្ចសហប្រតិបត្តិការទ្វេភាគី និងវិធីដោះស្រាយការជាប់គាំងលើកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់។

IRIB បានរាយការណ៍ថាលោក Lavrov ដែលកំពុងធ្វើដំណើររយៈពេលពីរថ្ងៃរបស់លោក ទៅកាន់ប្រទេសអ៊ីរ៉ង់ តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានជួបជាមួយ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ភ្លាមៗបន្ទាប់ពីការទៅដល់របស់លោក។

" "

ដោយមិនបានបង្ហាញពីព័ត៌មានលម្អិតនៃជំនួបរវាងលោក Raisi និងអ្នកការទូតរុស្ស៊ី ទូរទស្សន៍រដ្ឋបានឲ្យដឹងថា លោក Lavrov ត្រូវបានគេរំពឹងថា នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ដើម្បីពិភាក្សាអំពីការចរចា ដែលមានគោលបំណងស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក។

" "

ភាគីទាំងពីរក៏នឹងពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន ស៊ីរី និងអាហ្វហ្គានីស្ថាន ក៏ដូចជាវិធីជំរុញទំនាក់ទំនង ទ្វេភាគីលើវិស័យពាណិជ្ជកម្ម និងថាមពល នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

ទាំងអ៊ីរ៉ង់ និងរុស្ស៊ី គឺជាកម្មវត្ថុតឹងរ៉ឹងរបស់សហរដ្ឋអាមេរិក។ ទណ្ឌកម្ម ដែលបានដាក់កម្រិតសមត្ថភាព ដឹកជញ្ជូនថាមពលរបស់ពួកគេទៅកាន់ទីផ្សារអន្តរជាតិ។

ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែល ត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ដោយមហាអំណាចពិភពលោកកាលពីខែកក្កដាឆ្នាំ២០១៥ បានយល់ព្រមដាក់ការទប់ស្កាត់ មួយចំនួនលើកម្មវិធីនុយក្លេអ៊ែរ របស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មលើ ទីក្រុងតេអេរ៉ង់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top