ព័ត៌មានអន្តរជាតិ

អធិការបតីអាល្លឺម៉ង់លោក Scholz ផ្ដល់ធានាឱ្យអង្គការ NATO ពីការគាំទ្រមុនកិច្ចប្រជុំកំពូល

បឺលីន៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃពុធបានធានាដល់ដៃគូភាគ ខាងកើត នៃអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៃសាមគ្គីភាពរបស់ប្រទេសអាល្លឺម៉ង់ នៅមុនពេល កិច្ចប្រជុំកំពូល។

លោក Scholz បានឲ្យដឹងក្នុងអំឡុងពេលការប្រកាសរដ្ឋាភិបាល របស់លោកនៅសភាជាន់ទាប Bundestag ថា ដៃគូណាតូនៅអឺរ៉ុប ខាងកើត “អាចពឹងផ្អែកលើអាល្លឺម៉ង់បាន” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

មេដឹកនាំណាតូនឹងជួបប្រជុំគ្នានៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញនៅសប្តាហ៍ក្រោយ។ លោក Scholz បានលើកឡើងថា កិច្ចប្រជុំនាពេលខាងមុខនឹងបញ្ជូន “សញ្ញានៃភាពស្អិតរមួត និងការប្តេជ្ញាចិត្ត” ។

ផ្ទាំងពាណិជ្ជកម្ម

ប្រធានបទសំខាន់នៃកិច្ចប្រជុំកំពូល គឺការដាក់ពាក្យសុំចូលជាសមាជិករបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ដែលរហូតមកដល់ពេលនេះត្រូវបានរារាំងដោយតួកគី។

ការវិវឌ្ឍន៍ថ្មីៗនៅក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន ក៏នឹងត្រូវបានពិភាក្សាផងដែរ នៅក្នុងកិច្ចប្រជុំកំពូល របស់សហភាព អឺរ៉ុបដែលចាប់ផ្តើមនៅទីក្រុងព្រុចសែលនៅថ្ងៃព្រហស្បតិ៍។ បណ្តាប្រទេសអឺរ៉ុប ស្វែងរកការដោះស្រាយ បញ្ហានានា រួមទាំងវិបត្តិសន្តិសុខស្បៀងពិភពលោក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top