នាយប់ថ្ងៃទី២៣ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញ ជាអធិបតីក្នុងកិច្ច ជំនួបថ្នាក់ដឹកនាំលើកទី ១៤ របស់ប្រទេស BRICS តាមប្រព័ន្ធវីដេអូនៅទីក្រុងប៉េកាំង។ លោកMatemela Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិខាងត្បូង លោកJair Messias Bolsonaro ប្រធានាធិបតីប្រេស៊ីល លោក Putin ប្រធានាធិបតីរុស្ស៊ីនិងលោក Modi នាយករដ្ឋមន្ត្រីឥណ្ឌា បានអញ្ជើញវត្តមាន ។
លោក Xi Jinping បានថ្លែងសុន្ទរកថា គន្លឹះក្រោមចំណងជើងថា «បង្កើតទំនាក់ទំនងភាពជាដៃគូប្រកបដោយគុណភាពខ្ពស់ ចាប់ផ្តើមដំណើរថ្មី នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេស BRICS» ។ លោកបានលើកឡើងថា ប្រទេស BRICS គួរផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក លើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ ស្នូលរបស់គ្នា អនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ គាំពារសច្ចភាព ប្រឆាំងនឹងអនុត្តរភាព គាំពារយុត្តិធម៌ ប្រឆាំងនឹងការធ្វើបាប គាំពារសាមគ្គីភាព ប្រឆាំងនឹងការបំបែកបំបាក់ ។ ភាគីចិនរីករាយរួមសហការ ជាមួយដៃគូ ប្រទេស BRICS ក្នុងការជំរុញគំនិតផ្តួចផ្តើម សន្តិសុខសកល ឱ្យអនុវត្តជាក់ស្តែង ដើរលើផ្លូវសន្តិសុខបែបថ្មី ដែលសន្ទនាតែ មិនបដិបក្ខ ចងមិត្តភាពតែមិនចងសម្ព័ន្ធមិត្ត ឈ្នះ-ឈ្នះតែមិនលេងល្បែងផលបូកសូន្យ ដើម្បីបំពេញបន្ថែមស្ថិរភាព និងថាមពលវិជ្ជមានដល់ពិភពលោក ។
ជុំវិញប្រធានបទ”បង្កើតទំនាក់ទំនង ភាពជាដៃគូប្រកបដោយគុណភាពខ្ពស់ រួមគ្នាបង្កើតយុគសម័យអភិវឌ្ឍន៍សកលថ្មី” មេដឹកនាំប្រទេសទាំង ៥ បានផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ អំពីកិច្ចសហប្រតិបត្តិការ រវាងប្រទេស BRICS លើគ្រប់វិស័យ និងបញ្ហាសំខាន់ៗដែលយកចិត្តទុកដាក់ដូចគ្នា ហើយបានឈានដល់គំនិត ឯកភាពសំខាន់ៗជាច្រើន ។
កិច្ចជំនួបលើកនេះបានចេញផ្សាយ «សេចក្តីប្រកាសក្រុងប៉េកាំង នៃកិច្ចជំនួបថ្នាក់ដឹកនាំលើកទី ១៤ របស់ប្រទេស BRICS »៕ វិទ្យុមិត្តភាពកម្ពុជាចិន