ព័ត៌មានអន្តរជាតិ

News Update៖ អាជ្ញាធរអាហ្វហ្គានីស្ថាន បញ្ចប់ការស្វែងរកអ្នកនៅរស់រាន មានជីវិតពីគ្រោះរញ្ជួយដីដែលបានសម្លាប់ មនុស្សប្រមាណ១.០០០នាក់ 

កាប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ថា អាជ្ញាធរក្នុងប្រទេស អាហ្វហ្គានីស្ថានបានបញ្ចប់ការស្វែងរកអ្នកនៅរស់រាន មានជីវិតពីគ្រោះរញ្ជួយដីដែលបានសម្លាប់មនុស្ស១.០០០ នាក់ដោយបន្ថែមថា ការផ្គត់ផ្គង់ថ្នាំពេទ្យ និងជំនួយសំខាន់ៗផ្សេងទៀតមិនគ្រប់គ្រាន់ ។

មនុស្សប្រហែល២.០០០នាក់បានរងរបួស និងផ្ទះ១០.០០០ខ្នងត្រូវបានបំផ្លាញដោយផ្នែក ឬទាំងស្រុងនៅក្នុងការរញ្ជួយដីកាលពីថ្ងៃពុធនៅក្នុងតំបន់ដាច់ស្រយាលមួយនៅជិតព្រំដែនជាមួយប្រទេសប៉ាគីស្ថាន លោក Mohammad Nassim Haqqani អ្នកនាំពាក្យរបស់ក្រសួងគ្រោះមហន្តរាយបានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន Reuters ។

លោក Haqqani បានឲ្យដឹងថា “ប្រតិបត្តិការស្វែងរកបានបញ្ចប់មនុស្ស១.០០០នាក់បានស្លាប់ ហើយអ្នករបួសមានប្រហែល ២.០០០នាក់ ទាំងរបួសធ្ងន់ធ្ងរ ។

លោកមិនបានបញ្ជាក់លម្អិតអំពីមូលហេតុដែលការស្វែងរកអ្នកនៅរស់ត្រូវបានផ្អាកបន្ទាប់ពីប្រហែល៤៨ ម៉ោងនោះទេ ។

អ្នកនៅរស់រានមានជីវិតត្រូវបានទាញចេញពីគំនរបាក់បែកនៃការរញ្ជួយដីផ្សេងទៀតបន្ទាប់ពីពេលវេលាច្រើនគួរឱ្យកត់សម្គាល់ ។

គួររំលឹកថា គ្រោះរញ្ជួយដីកម្រិត៥,៩រ៉ិចទ័របានវាយប្រហារចម្ងាយប្រហែល១៦០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងកាប៊ុល នៅក្នុងតំបន់នៃភ្នំដែលស្ងួតហួតហែងដែលមានការតាំងទីលំនៅតូចៗដែលជារឿយៗស្ថិតនៅកណ្តាលនៃសង្រ្គាមរាប់ទសវត្សរ៍របស់ប្រទេសអាហ្វហ្គានីស្ថាន៕ ម៉ៅ បុប្ផាមករា

To Top