ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ លើកទី២៦ នៃគណៈកម្មាធិការ កំណែទម្រង់ ដោយស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ នៃមជ្ឈិមបក្សកម្មុយនីស្ដចិន

លោក Xi Jinpingអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន និងជាប្រធានគណៈកម្មាធិការ កំណែទម្រង់ដោយស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ នៃមជ្ឈិមបក្សកមុយនីស្ដចិន បានអញ្ជើញធ្វើអធិបតីភាព ក្នុងកិច្ចប្រជុំលើកទី២៦ នៃគណៈកម្មាធិការនេះ កាលពីថ្ងៃទី២២ ខែមិថុនា ។
កិច្ចប្រជុំបាន ពិនិត្យ និងអនុម័តលើ«មតិយោបល់ អំពីការបង្កើតយន្តការមូលដ្ឋានស្ថិតិ ដើម្បីដើរតួនាទីកត្តា នៃស្ថិតិឱ្យកាន់តែល្អប្រសើរ » «មតិយោបល់ អំពីការបង្កើន និងកែលម្អការបែង ចែកកិច្ចការរដ្ឋបាល» «ផែនការការងារ ស្តីពីការធ្វើកំណែ ទម្រង់ការវាយតម្លៃធនធាន មនុស្សបច្ចេកវិទ្យា» «ផែនការការងារ ស្តីពីការបង្កើនការពិនិត្យនិង គ្រប់ គ្រងចំពោះសហគ្រាស ដែលជាវេទិកាបង់ប្រាក់ទ្រង់ទ្រាយធំ ដើម្បីជំរុញឱ្យសេវាបង់ប្រាក់ និងបច្ចេកវិទ្យាហិរញ្ញ វត្ថុរីកចម្រើនល្អតាមច្បាប់»។

លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវគាំពារសន្តិសុខទិន្នន័យជាតិ ការពារព័ត៌មានឯកជននិងការសម្ងាត់ពាណិជ្ជកម្ម ធ្វើឱ្យការផ្លាស់ប្តូរនិង ប្រើប្រាស់ទិន្នន័យ ដោយប្រសិទ្ធភាពកាន់តែខ្ពស់ ដើម្បីជំរុញការកសាងប្រព័ន្ធ យន្តការមូលដ្ឋាននៃទិន្នន័យ ។ ត្រូវបង្កើនការដឹកនាំ នៃមជ្ឈិមបក្សចំពោះការបែងចែក កិច្ចការរដ្ឋបាល ។ ត្រូវគោរពក្រឹតក្រម នៃការច្នៃប្រឌិតថ្មី ខាងបច្ចេកវិទ្យា និងការបណ្តុះបណ្តាល ធនធានមនុស្ស បង្កើតប្រព័ន្ធ វាយតម្លៃ ធនធានមនុស្សបច្ចេកវិទ្យា។ ត្រូវជំរុញឱ្យសហគ្រាស ដែលជាវេទិកាសេវាបង់ ប្រាក់និងហិរញ្ញវត្ថុទ្រង់ ទ្រាយធំ ផ្តោតលើមុខងារដើមដំបូងវិញ ដើម្បីធានាសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធ នៃសេវាបង់ប្រាក់និងហិរញ្ញវត្ថុ ហើយនិងគាំទ្រសហគ្រាស ដែលជាវេទិកាដើរតួនាទីកាន់តែច្រើន ក្នុងការបម្រើសេដ្ឋកិច្ចពិតនិងផ្តល់កិច្ច សម្រួលដល់រង្វិលជុំជាតិនិងអន្តរជាតិ៕

To Top