ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី ធ្វើការត្រួតពិនិត្យទាហាន នៅក្នុងប្រទេសអ៊ុយក្រែន

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសរុស្សីលោក Sergey Shoigu កាលពីថ្ងៃអាទិត្យម្សិលមិញត្រូវបានគេដឹងថា បានបំពេញដំណើរត្រួតពិនិត្យ យោធារុស្សីដែលកំពុងមានវត្តមាន នៅក្នុងទឹកដីរបស់អ៊ុយក្រែនព្រមទាំង បានធ្វើការផ្តល់គ្រឿងឥស្សរយស ជាច្រើនផងដែរជូនទាហានរុស្សី។

មេបញ្ជាការជាច្រើនរូប បានធ្វើការរាយការណ៍នូវស្ថានភាពនៃ ប្រតិបត្តិការយោធារបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន ដោយមានវត្តមានលោក Shoigu ចូលរួមស្តាប់យ៉ាងយកចិត្តទុកដាក់ ដើម្បីដាក់ផែនការគាំទ្របន្ថែមទៀត ដល់យោធារុស្សីនិងក៏ដូចជាការបង្កើន លក្ខខណ្ឌរស់នៅចាំបាច់ផ្សេងទៀត ជូនពួកគេក្នុងពេលបំពេញ
ការងារនៅទីនេះ។

អធិការកិច្ចត្រួតពិនិត្យ របស់លោករដ្ឋមន្ត្រីលើកនេះ បានកើតឡើងបន្ទាប់ពីទទួលរុស្សីបាន ជោគជ័យដ៏ធំមួយ ដែលកាលពីថ្ងៃសៅរ៍តំបន់ Konashenkov រួមជាមួយនឹងទីតាំងមួយចំនួនផ្សេងទៀត នៅក្បែរនោះត្រូវបានរំដោះទាំងស្រុង។

គួរឲ្យដឹងដែរថា រុស្សីបានបើកការវាយប្រហារ ទៅលើប្រទេសអ៊ុយក្រែនតាំងតែ ពីចុងខែកុម្ភៈបន្ទាប់ពីរកឃើញថា រដ្ឋាភិបាលទីក្រុងគៀវបានល្មើស ទៅនឹងកិច្ចព្រមព្រៀងនៃទីក្រុង Minsk ដែលធ្លាប់បានចុះហត្ថលេខា កាលពីឆ្នាំ២០១៤ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top