ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ស្ដីបន្ទោសអាមេរិក និង អង្គការអូតង់ ចំពោះការបង្កើន ការដាំដុះគ្រឿងញៀន នៅអាហ្វហ្គានីស្ថាន

តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានឲ្យដឹងថា វិធានការដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ក្នុងអំឡុង ពេលកាន់កាប់ អាហ្វហ្គានីស្ថាន របស់ពួកគេ បាននាំឱ្យមានការបង្កើន ការដាំដុះរុក្ខជាតិគ្រឿងញៀន នៅក្នុងប្រទេស ដែលហែកហួរ ដោយសង្រ្គាមមួយនេះ ។

លោក Raisi បានឲ្យដឹងនៅក្នុងសុន្ទរកថាមួយទៅកាន់ពិធីប្រារព្ធ ទិវាអន្តរជាតិប្រឆាំង នឹងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរដោយខុសច្បាប់ លោក Raisi បានលើកឡើងថា ក្នុងអំឡុងពេលវត្តមានពីរទសវត្សរ៍ របស់សហរដ្ឋអាមេរិក-ណាតូ ការផលិតគ្រឿងញៀន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានក្លាយជាឧស្សាហកម្ម ហើយទិន្នផលត្រូវបានចែកចាយ ពាសពេញពិភពលោក ។

លោក Raisi បានសង្កត់ធ្ងន់ថា គ្មានប្រទេសណាអាចប្រយុទ្ធប្រឆាំង នឹងការជួញដូរគ្រឿងញៀន តែម្នាក់ឯងនោះទេ ដោយជំរុញឱ្យប្រទេសទាំងអស់ និងអង្គការអន្តរជាតិ ដើរតួនាទីរបស់ពួកគេ នេះបើយោង តាមគេហទំព័ររបស់ប្រធានាធិបតីអ៊ីរ៉ង់។

លោកបានបន្ថែមថា ការប្រយុទ្ធ ប្រឆាំង នឹងការជួញ ដូរគ្រឿងញៀន អ៊ីរ៉ង់ ត្រូវបានប៉ះពាល់ ដោយសហរដ្ឋអាមេរិក។ ទណ្ឌកម្ម ដែលបានដកហូត ប្រទេសនូវឧបករណ៍ និងបច្ចេកវិទ្យា ចាំបាច់ជាច្រើន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top