ព័ត៌មានអន្តរជាតិ

លោកXi Jinping : សុខភាពជាមួយ របស់ផ្សេង នៅក្រោយសុទ្ធតែសូន្យ បើគ្មានមួយនោះ ស្អីក៏គ្មានហើយ

ខ្ញុំទិញថ្នាំអស់២១៤យ៉ាន រដ្ឋទូទាត់៨០% នេះមានន័យថា ខ្លួនខ្ញុំគ្រាន់តែចាយ៤០យ៉ានជាងប៉ុណ្ណោះ ។ ថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២២ លោកតាHu Shaoxianដែលស្នាក់នៅ ស្រុកSaxianទីក្រុងSanming ខេត្តFujian ប្រទេសចិន ដែលជាអ្នកជម្ងឺទឹកនោមផ្អែម ជាច្រើនឆ្នាំមកហើយ បានប្រាប់អ្នកសារព័ត៌មាន ។

ថ្ងៃទី២៣ ខែមីនាឆ្នាំ២០២១ លោកXi Jinping ប្រធានរដ្ឋចិន បានអញ្ជើញមកទស្សនា និងស្រាវជ្រាវ នៅមន្ទីរពេទ្យ ស្រុកSaxian ទីក្រុងSanming ខេត្តFujian ។ លោកមានប្រសាសន៍ថា ខ្ញុំមករៀនទេ ។ ប្រជាជនជាអទិភាព អាយុជីវិតជាអទិភាព។ សន្ទស្សន៍មួយដ៏សំខាន់ជាងគេ សម្រាប់វាយតម្លៃ ជីវភាព ប្រជាជន មានសុភមង្គល គឺសុខភាពតែម្តង ។ សុខភាពជាមួយ របស់ផ្សេង នៅក្រោយសុទ្ធតែសូន្យ បើគ្មានមួយនោះស្អី ក៏គ្មានហើយ ។ យើងបានទទួលសមិទ្ធផលកន្លងមក តែនៅត្រូវតែបន្តជំរុញ ឲ្យការងារសុខាភិបាលទៅមុខទៀត ។

ទីក្រុងSanmingក៏ដូចជាទីក្រុងផ្សេងៗ នៅក្នុងប្រទេសចិន បានធ្វើការកែទម្រង់ខាងសុខាភិបាល ដែលបានធ្វើឲ្យប្រជាជន អាចទូទាត់ប្រាក់កាន់តែច្រើន មើលជម្ងឺក៏កាន់តែថោក ។ ការផ្តល់ផលប្រយោជន៍ជូនប្រជាជន គឺប្រកាន់ខ្ជាប់នូវប្រជាជនជាស្នូល៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top