ព័ត៌មានអន្តរជាតិ

ប្រព័ន្ធផ្សព្វផ្សាយ អាហ្វ្រិកខាងត្បូង សរសើរ ចំពោះប្រទេស BRICS ដែលបានរួមចំណែក ដល់ការជំរុញយុត្តិធម៌ និងការអភិវឌ្ឍ

គេហទំព័រ Independent Online នៃអាហ្រ្វិកខាងត្បូង បានចេញផ្សាយអត្ថបទ កាលពីថ្ងៃទី ២៤ ខែមិថុនា ដោយកោតសរសើរចំពោះប្រទេស BRICS ដែលបានរួមចំណែក ដល់ការជំរុញយុត្តិធម៌ និង ការអភិវឌ្ឍ ដោយដាក់ងារថា “សម្ព័ន្ធមិត្តបង្កើត យុគសម័យថ្មី ដែលយល់ដឹង ពីអតីតកាលនិងអនាគតកាលរួម” ។

អត្ថបទនេះបានបញ្ជាក់ថា បណ្តាប្រទេស BRICS នឹងកំណត់របៀបរៀបរយថ្មីដែលនឹងកាន់តែមានភាពយុត្តិធម៌និងសមហេតុផល គ្មានអនុត្តរភាពនិយម និងធ្វើរបៀបវារៈប្រសើរឡើង ថែមទៀត ។ បណ្តា ប្រទេស BRICS នឹងធ្វើការងារត្រៀមយ៉ាង សកម្មដើម្បីធ្វើការងារ សម្រាប់លុបបំបាត់គម្លាត ពាណិជ្ជកម្មផ្សេងៗ បង្កើតការយោគយល់គ្នា ព្រមនិងធានាឱ្យមានបរិយាកាសពាណិជ្ជកម្មល្អ ប្រសើរសម្រាប់ដៃគូ របស់ប្រទេស BRICS ទាំងអស់៕
វិទ្យុមិត្តភាពកម្ពុជាចិន

To Top