ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេសចិន ៖ ស្វាគមន៍រាល់គំនិតផ្តួចផ្តើម ស្តីពីការជំរុញ ការកសាងហេដ្ឋា រចនាសម្ព័ន្ធជាសកល ប្រឆាំងនឹងពាក្យសម្តី និងទង្វើ ដែលលាបពណ៌ មួលបង្កាច់ គំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ”

ជាការឆ្លើយតប ទៅនឹងគំនិតផ្តួចផ្តើម ស្តីពីការកសាងហេដ្ឋា រចនាសម្ព័ន្ធថ្មី ដែលលើកឡើង ដោយប្រទេស G7 លោកZhao Lijian អ្នកនាំពាក្យក្រសួង ការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានជាប្រចាំ កាលពីថ្ងៃទី ២៧ ខែមិថុនាថា ជានិច្ចកាល ប្រទេសចិន តែងតែស្វាគមន៍រាល់គំនិតផ្តួចផ្តើម ដើម្បីជំរុញការកសាង ហេដ្ឋារចនាសម្ព័ន្ធជាសកល ហើយគ្មានបញ្ហា ដែលថាគំនិតផ្តួចផ្តើមពាក់ព័ន្ធ គ្រប់ប្រភេទនឹងជំនួសគ្នា ទៅវិញទៅមកនោះទេ ។ ប្រទេសចិន ប្រឆាំងនឹងពាក្យសម្តី និងទង្វើ ដែលលាបពណ៌ និងមួលបង្កាច់លើគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ដោយយកការកសាង ហេដ្ឋារចនាសម្ព័ន្ធ ធ្វើជាលេស ឬដើម្បីជំរុញកលល្បិច ផ្នែកភូមិសាស្ត្រ នយោបាយ ។

លោក Zhao Lijian បានលើកឡើងថា ចាប់តាំងពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” បានលើកឡើងកាលពី ៩ ឆ្នាំមុនមក គឺប្រកាន់ខ្ជាប់ នូវគោលការណ៍ ស្តីពីការពិគ្រោះពិភាក្សាជាមួយគ្នា ការរួមគ្នាកសាង និង ការចែករំលែកគ្នា ដែលបាននាំមកនូវ ផលប្រយោជន៍ ជាក់ស្តែងដល់ប្រជាជន នៃប្រទេសពាក់ព័ន្ធ។ យោងតាមការព្យាករណ៍ របស់ធនាគារពិភពលោក ប្រសិនបើគម្រោងហេដ្ឋា រចនាសម្ព័ន្ធ គមនាគមន៍ទាំងអស់ ក្រោមក្របខណ្ឌ “ខ្សែក្រវាត់និងផ្លូវ” ត្រូវបានអនុវត្ត នោះបើតាមការរំពឹងទុក នៅឆ្នាំ២០៣០ នឹងបង្កើតប្រាក់ចំណូល ប្រចាំឆ្នាំចំនួន ១,៦ ទ្រីលានដុល្លារអាមេរិក សម្រាប់ពិភពលោក ដែលស្មើនឹង ១.៣% នៃ GDP ពិភពលោក ។ ក្នុងនោះ ចំនួន ៩០% ត្រូវបានផ្តល់ ដល់កប្រទេសជាដៃគូ ប្រទេសដែលមានចំណូលទាប និងប្រទេសមានប្រាក់ចំណូលមធ្យ មកម្រិតទាប នឹងទទួលបានអត្ថប្រយោជន៍ កាន់តែច្រើន ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top