ព័ត៌មានអន្តរជាតិ

លោកប្រធានាធិបតីអាមេរិក Biden ចាកចេញពីកិច្ចប្រជុំ G7 មុនគេ

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden នៅក្រោយកិច្ច G7 ត្រូវបានបញ្ចប់គេបានមើលឃើញថា លោកមិនបាននៅចូលរួមក្នុងការ ធ្វើសេចក្តីថ្លែងការណ៍រួមឡើយ កាលពីថ្ងៃអង្គារម្សិលមិញនេះ ហើយបានធ្វើដំណើរចាកចេញ មុនគេទៀតផងតាមរយៈយន្តហោះផ្ទាល់ខ្លួន។

ការិយាល័យរបស់ លោកប្រធានាធិបតី បានបញ្ជាក់បែបនេះថា៖ លោក Biden តាមផែនការគួរតែធ្វើដំណើរ តាមឧទ្ធម្ភាគចក្រទៅកាន់ទីក្រុង Munich ដើម្បីឡើងជិះយន្តហោះអាមេរិក Air Force One ទៅទីក្រុង Madrid ប៉ុន្តែការរៀបចំត្រូវបានផ្លាស់ប្តូរភ្លាមៗ ក្រោយពិនិត្យឃើញលក្ខខណ្ឌអាកាសធាតុ មិនអំណោយផលចំពោះការធ្វើដំណើរ ដូចជាពពកច្រើន និងទាបមានព្យុះភ្លៀង និងរន្ទះផងនៅក្បែរទីតាំងកិច្ចប្រជុំ G7 ទើបធ្វើឲ្យមានការសម្រេចចិត្តនេះ។

គួរឲ្យដឹងដែរថាកិច្ចប្រជុំ នៅអេស្បាញគឺជាកិច្ចប្រជុំកំពូលមួយទៀត សម្រាប់ណាតូហើយនៅទីនោះលោក Biden នឹងគ្រោងជួបជាមួយនឹង នាយករដ្ឋមន្ត្រីអេស្បាញលោក Pedro Sanchez ព្រមទាំងព្រះមហាក្សត្រ Felipe VI ផងដែរនៅថ្ងៃបន្ទាប់៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top