ព័ត៌មានអន្តរជាតិ

បទវិភាគ៖ អាមេរិក ដែលអសមត្ថភាពក្នុងកិច្ចកសាង ហេដ្ឋារចនាសម្ព័ន្ធប្រទេសខ្លួន បែរជាបោកបញ្ឆោតពិភពលោកថា នឹងជំនួសគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”

ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែមិថុនា តាមម៉ោងក្នុងតំបន់ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានប្រកាសពីគំនិតផ្តួចផ្តើមស្តីពី “ទំនាក់ទំនងភាពជាដៃគូ ហេដ្ឋារចនាសម្ព័ន្ធសកល” (PGII) នៅក្នុងកិច្ចប្រជុំកំពូលនៃប្រទេស G7 ដែលបើកធ្វើនៅប្រទេសអាល្លឺម៉ង់ ដោយបានអះអាងថា នឹងរួមសហការជាមួយប្រទេស ដើម្បីប្រមូលប្រាក់ទុនចំនួន ៦០០ ពាន់លានដុល្លារអាមេរិកសម្រាប់ ការវិនិយោគក្នុងកិច្ចកសាង ហេដ្ឋារចនាសម័្ពន្ធនៅមុនឆ្នាំ ២០២៧ ក្នុងនោះ សហរដ្ឋអាមេរិកនឹងប្រមូល បានប្រាក់ទុនចំនួន ២០០ ពាន់លានដុល្លារអាមេរិក ។

សូមបញ្ជាក់ថា រឿងនេះស្តាប់ទៅដូចជា”ស្នាដៃយ៉ាងធំសម្បើម” ប៉ុន្តែឱ្យតែធ្វើការវិភាគយ៉ាងល្អិតល្អន់ នោះ ក៏អាចមើលឃើញថា នេះជាផែនការនយោបាយ ដែលបង្កប់នូវគំនិតដ៏អាក្រក់ ដើម្បីប្រឆាំងប្រទេសចិន ។

ក្រឡេកទៅមើលគោលបំណង ខាងនយោបាយ ។ មជ្ឈដ្ឋានខាងក្រៅសម្គាល់ឃើញជាទូទៅថា អ្វីដែលហៅថា គំនិតផ្តួចផ្តើមស្តីពី “ទំនាក់ទំនងភាពជាដៃគូ ហេដ្ឋារចនាសម្ព័ន្ធសកល” (PGII) គឺដើម្បីធ្វើការតតាំងជាមួយគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ដែលលើកឡើងដោយប្រទេសចិន ។ កិច្ចប្រជុំកំពូលនៃប្រទេស G7 ដែលបានបើកធ្វើកាលពីមួយឆ្នាំមុន ធ្លាប់លើកឡើងនូវអ្វីដែលហៅថា “ទំនាក់ទំនងភាពជាដៃគូស្តីពី ការស្តារពិភពកាន់តែល្អបវរជាថ្មីឡើងវិញ” ដែលគ្រោងនឹងទម្លាក់ថវិកាជាង ៤០ ទី្រលានដុល្លារអាមេរិកដើម្បីបំពេញ តាមតម្រូវការខាងហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសកំពុងអភិវឌ្ឍន៍ ។ ប៉ុន្តែ គិតរហូតដល់បច្ចុប្បន្ននេះ ទំហំប្រាក់ទុនសរុបដែលប្រើប្រាស់ ទៅក្នុងគម្រោងពាក់ព័ន្ធមានតែ ៦ លានដុល្លារប៉ុណ្ណោះ ។

ហើយសូមងាកមកមើលសមត្ថភាព ផ្នែកប្រភពធនធានវិញ ។ តើប្រាក់ទុនរបស់ PGII មកពីណា ? សហរដ្ឋអាមេរិកបានអះអាងថា នឹងបំផុសការបរិច្ចាគប្រាក់ មូលនិធិសហព័ន្ធ និងការវិនិយោគរបស់ឯកជន ដែលមានចំនួន ២០០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ឆ្នាំខាងមុខ លើសពីនេះទៅទៀត ប្រាក់ទុនបន្ថែមទៀតចំនួន រាប់រយពាន់លានដុល្លារអាមេរិក ប្រហែលនឹងមកពីធនាគារអភិវឌ្ឍន៍ពហុភាគី និងគ្រឹះស្ថានអភិវឌ្ឍហិរញ្ញវត្ថុជាដើម ។ ទីភ្នាក់ងារសារព័ត៌មាន បារាំងសម្គាល់ឃើញថា ប្រាក់ទុនសម្រាប់ផែនការនេះភាគច្រើន បានមកពីការវិនិយោគរបស់ឯកជន ដូច្នេះហើយ វាមិនអាចទទួលបានការធានានោះទេ ។ ប្រការទាំងនេះអាចឃើញថា អ្វីដែលហៅថា គំនិតផ្តួចផ្តើមស្តីពី “ទំនាក់ទំនងភាពជាដៃគូ ហេដ្ឋារចនាសម្ព័ន្ធសកល” (PGII) ប្រហែលជាឧបាយកល” ចាប់ចចកសដោយដៃទទេ” ម្តងទៀតរបស់អាមេរិក ។

អាមេរិកគួរតែដឹងច្បាស់ថា ហេតុអ្វីបានជាគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ទទួលបានការស្វាគមន៍យ៉ាងខ្លាំង ពីសំណាក់ប្រទេសជាង ១០០ នៅពីក្រោយគឺគោលបំណង ដ៏ល្អប្រសើររបស់ចិនក្នុងការរីករាយ ចែករំលែកនូវឱកាសអភិវឌ្ឍន៍ ជាមួយពិភពលោកព្រម និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ ហើយក៏ជាការខិតខំប្រឹងប្រែងរបស់ចិន ក្នុងការបណ្តាក់ទុនពិតប្រាកដនៅក្នុង គម្រោងសហប្រតិបត្តិការសំខាន់ៗផងដែរ ។

ការពិតជាក់ស្តែងបានបញ្ជាក់ថា ទន្ទឹមនឹងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” បានឈានចូលឆ្នាំទី៩ វាបាននាំមកនូវផលប្រយោជន៍ ជាក់ស្តែងដល់ប្រជាជននៃ ប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” ។ យោងតាមទិន្នន័យរបស់ធ នាគារពិភពលោកបានឱ្យដឹងថា ប្រសិនបើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ខាងគមនាគមន៍ក្រោមក្របខ័ណ្ឌ “ខ្សែក្រវាត់និងផ្លូវ” ត្រូវបានអនុវត្តទាំងស្រុងនោះ ដល់ឆ្នាំ២០៣០ វាមានការរំពឹងអាចនឹង បង្កើតឡើងនូវផលទុនចំនួន ១,៦ទ្រីលានដុល្លារអាមេរិក ជារៀងរាល់ឆ្នាំដល់ពិភពលោកទាំងមូល ក្នុងនោះ ៩០ ភាគរយនឹងត្រូវបានចែករំលែក ដោយប្រទេសជាដៃគូ ចំណែកឯប្រទេសដែលមានចំណូលទាប និងមធ្យមទទួលបានអត្ថប្រយោជន៍ កាន់តែច្រើនឡើងៗ ។ តាមការប៉ាន់ប្រមាណ ក្នុងចន្លោះពីឆ្នាំ២០១៥ ដល់ ឆ្នាំ២០៣០ គម្រោងនេះនឹងជួយប្រជាជនចំនួន ៧៦ សែននាក់ឱ្យបម្រះខ្លួនចេញផុតពីភាពក្រីក្រហួសហេតុនិងប្រជាជនចំនួន ៣២ លាននាក់ឱ្យបម្រះខ្លួនចេញផុតពីភាពក្រីក្រ កម្រិតមធ្យមនៅទូទាំងពិភពលោក ។

គួរបញ្ជាក់ដែរថា ប្រសិនបើអ្នកនយោបាយអាមេរិក រីករាយផ្តល់ជំនួយជាប្រាក់ វាច្បាស់ណាស់ថា គឺជារឿងល្អមួយ ។ យ៉ាងណាមិញ បើសិនជាផែនការស្តីពីកិច្ចកសាង ហេដ្ឋារចនាសម្ព័ន្ធដែលពួកគេលើកឡើងនោះ គ្រាន់តែចង់បង្កើតជាបក្ខពួក និងលេងល្បែងនយោបាយ ដើម្បីធ្វើការប្រកួតប្រជែងផលបូកសូន្យ នោះ មិនថា ពួកគេបង្កើតពាក្យថ្មីៗ សម្រាប់វេចខ្ចប់ខ្លួនដល់ច្រើន ប៉ុនណាទៀតក៏ដោយ ក៏វាសុទ្ធតែមិនអាចបោកបញ្ឆោត អ្នកដទៃបានទេ ហើយមុខជានឹងទទួលបរាជ័យ តាំងពីដើមមកជាក់ជាមិនខាន ៕ អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន

To Top