ព័ត៌មានអន្តរជាតិ

រុស្ស៊ី បាញ់មីស៊ីលផ្លោង ចូលកោះពស់ បណ្តាលឲ្យស្លាប់មនុស្សតិច បំផុត១៩នាក់

អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ថា មន្ត្រីអ៊ុយក្រែនបានលើកឡើងថា រុស្ស៊ីបានបាញ់មីស៊ីលនៅជិតកំពង់ផែសមុទ្រខ្មៅ Odesa របស់ប្រទេសអ៊ុយក្រែននៅថ្ងៃសុក្រនេះ ដោយបានវាយប្រហារមកលើ អគារផ្ទះល្វែង និងរមណីយដ្ឋាន១កន្លែង ហើយបានសម្លាប់មនុស្ស យ៉ាងហោចណាស់១៩នាក់ នៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទាហានរុស្ស៊ី ត្រូវបានបណ្តេញចេញ ពីកោះពស់ក្បែរនោះ ។

ផ្នែកមួយនៃប្លុកផ្ទះល្វែង កម្ពស់៩ជាន់ ត្រូវបានបំផ្លាញទាំងស្រុង ដោយមីស៊ីលដែលបានវាយប្រហារ នៅម៉ោង១ព្រឹក ។ ជញ្ជាំងនិងបង្អួចផ្ទះ ល្វែង១៤ជាន់ នៅជិតជាប់គ្នានោះ ក៏ត្រូវរងការខូចខាត ដោយរលកបំផ្ទុះដែរ ។ អ្នកស្រុកកំពុងជួយសង្គ្រោះ ជនរងគ្រោះ ដែលបាននៅក្រោមគំនរ បាក់បែក ។

លោក Oleksandr Abramov រស់នៅក្បែរនោះបាននិយាយថា “យើងបានមកទីនេះដើម្បីធ្វើការវាយតម្លៃស្ថានភាពរួមគ្នាជាមួយបុគ្គលិកសង្គ្រោះបន្ទាន់ និងអ្នកស្រុក ហើយបានរួមគ្នាជួយអ្នកដែលនៅរស់រានមានជីវិត” ។ និងអ្នកដែលបានបាត់បង់ជីវិតជាអកុសល ។ កន្លែងកើតហេតុពេលគាត់ឮសំឡេងផ្ទុះ។

មន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់១៦នាក់ ត្រូវបានសម្លាប់នៅឯប្លុកផ្ទះល្វែង នៅក្នុងភូមិ Serhiivka និង ៣នាក់ទៀតរួមទាំងកុមារម្នាក់ នៅក្នុងការវាយប្រហារ ដែលបានវាយប្រហារទៅលើ រមណីយដ្ឋានវិស្សមកាលក្បែរនោះ ។

វិមានក្រឹមឡាំងបានបដិសេធមិនកំណត់គោលដៅជនស៊ីវិលថា “ខ្ញុំសូមរំលឹកអ្នកពីពាក្យរបស់ប្រធានាធិបតីដែលថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី មិនដំណើរការជាមួយគោលដៅស៊ីវិល” ឡើយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ដល់អ្នកយកព័ត៌មាន យ៉ាងដូច្នេះ ៕

លដោយ៖ ម៉ៅ បុប្ផាមករា

To Top