ព័ត៌មានអន្តរជាតិ

ការស្ទាបស្ទង់ ៖ ពលរដ្ឋអាមេរិក ភាគច្រើនមិនចង់ ឲ្យលោក Biden ប្រជែងប្រធានាធិបតី ម្តងទៀតឡើយ

បរទេស ៖ យោងតាមតួលេខស្ទាបស្ទង់ និង ស្រាវជ្រាវមួយ ដោយ The Washington កាលពីថ្ងៃសុក្រម្សិលមិញនេះ បានបង្ហាញលទ្ធផល ថាពលរដ្ឋអាមេរិក ប្រមាណជា ២៩ភាគរយប៉ុណ្ណោះ ដែលចង់ឲ្យលោកប្រធានាធិបតី អាមេរិក Joe Biden
ក្នុងការចូលរួមប្រកួត ប្រជែងប្រធានាធិបតី នៅអាណត្តិក្រោយខណៈដែល៧១ភាគរយទៀត មិនគាំទ្រ ឲ្យលោកបន្តការងារ នេះឡើយ។

លទ្ធផល ដែលបាន ធ្វើឡើង ចេញពីការស្ទាបស្ទង់ ដែលត្រូវបានហៅឈ្មោះថា Havard CAPS-Harris Poll ដែលធ្វើឡើងចាប់ ពីថ្ងៃទី២៨ ដល់ថ្ងៃទី១៩ខែមិថុនា ជាមួយនឹងអ្នកចូល រួមប្រមាន ជា១៣០៨នាក់និងត្រូវបានបង្ហោះ ជាសាធារណៈផងដែរ នៅលើ The Hill ។ តួលេខបានបញ្ជាក់ថា ក្នុងចំណោមអ្នកមិន ចង់ឲ្យលោកបន្តការប្រកួតប្រជែងនោះ ប្រមាណជា៤៥ភាគរយ បានយល់ឃើញថា ដោយសារតែគាត់ជាប្រធានាធិបតី ដ៏អន់មួយរូបហើយក្រៅ ពីនោះប្រហែល ជាមួយភាគ៣យល់ឃើញថា គាត់ជា មនុស្សដែលមានវ័យចំណាស់ពេក ហើយផ្សេងទៀត ដោយសារមើលឃើញថា វាជាពេលដែលត្រូវផ្លាស់ប្តូរមេដឹកនាំ ។

ប្រធានកិច្ចការងារ Havard CAPS-Harris Poll លោក Mark Penn បានថ្លែងបែបនេះថា ប្រធានាធិបតី Joe Biden ទំនងជាមានបំណងក្នុងការបន្តការ ប្រកួតប្រជែងអាណត្តិទី២ របស់លោក ប៉ុន្តែជាលទ្ធផល អ្នកបោះឆ្នោតជាពលរដ្ឋអាមេរិកភាគច្រើន គឺនឹងមិនគាំទ្រឡើយ ។

បន្ថែមលើសពីនេះ លោក Penn ក៏បានអះអាងដែរថា សម្រាប់អ្នកបោះឆ្នោត ឲ្យគណបក្ស ប្រជាធិបតេយ្យទាំងអស់ នឹងមានចំនួនតែ៣០ភាគរយប៉ុណ្ណោះ ដែលនឹងគាំទ្រដល់បេក្ខភាព របស់លោក Joe Biden សាជាថ្មីនៅការប្រកួតខាងមុខ ៕

ប្រែសម្រួល៖ស៊ុនលី

To Top