បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា កងកម្លាំងនៃប្រទេសអ៊ុយក្រែន បានទទួលជោគជ័យក្នុងការ កាន់កាប់បានទីក្រុងភាគខាងកើត Lysychansk ចេញពីការគ្រប់គ្រងរបស់រុស្សីវិញហើយ។
មេបញ្ជាការអ៊ុយក្រែនបញ្ជាក់បែបនេះថា៖ បន្ទាប់ពីការប្រយុទ្ធទ្រង់ទ្រាយធំនៅក្នុងទីក្រុង Lysychansk កងកម្លាំងការពារជាតិ នៃប្រទេសអ៊ុយក្រែន បានធ្វើការរុញច្រានកងកម្លាំងរុស្សី ឲ្យចាកចេញពីទីតាំងនេះ និងបន្ទាត់ប្រយុទ្ធជួរមុខ សម្រាប់ទីក្រុងផងដែរ។
មុននេះបន្តិចរដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសរុស្សីលោក Sergei Shoigu បានធ្វើការប្រកាសដែរថា កងកម្លាំងរុស្សីបានធ្វើការគ្រប់គ្រងទីក្រុង Lysychansk នេះទាំងអស់ប៉ុន្តែមិន បានយូរផងអ៊ុយក្រែនបាន ប្រើប្រាស់កម្លាំងដើម្បី គ្រប់គ្រងទីក្រុងនេះឡើងវិញ។
ការគ្រប់គ្រងទីក្រុងមកវិញនេះ ធ្វើឡើងនៅក្រោយពេលដែល ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានធ្វើការប្តេជ្ញាចិត្តក្នុងការវាយយក Lysychansk មកវិញហើយចំពេលដែលការផ្គត់ផ្គង់អាវុធ និងជំនួយជាអាវុធទំនើបៗ ត្រូវបានធ្វើឡើងទាន់ពេល ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
